ចាត់ទុកថាជាមោទនភាពមួយ ដែលព្រះសង្ឃខ្មែរមួយអង្គបានចំណាយពេលសិក្សាស្រាវជ្រាវ និង ស្វែងយល់លើមុខវិជ្ជាគ្រប់គ្រងធនធានមនុស្ស ធុរកិច្ចសហគ្រាស និងសហគ្រាស និង បច្ចេកវិទ្យាព័ត៌មាន រហូតទទួលបានជោគជ័យ ខណៈដែលនិស្សិតដែលទទួលសញ្ញាប័ត្រលើមុខវិជ្នេះជាគឺសុទ្ធតែអ្នកឆ្នើមមកពីពាសពេញពិភពលោក។ នេះមិនមែននិស្សិតដែលសិក្សាលើជំនាញនោះសុទ្ធតែធ្វើបាននោះទេ ដោយនិស្សិតបរទេសមួយចំនួនក៏បោះបង់កណ្ដាលទី ព្រោះតែទ្រាំនឹងការលំបាកមិនបាននោះដែរ។

យោងតាមវីដេអូ Live ផ្ទាល់ ដែលបង្ហោះដោយផេករបស់សាកលវិទ្យាល័យ Wintec ដែលជាសាកលវិទ្យាល័យដ៏ល្បីរបស់ ញូហ្សេឡិន កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២១ គឺក្នុងចំណោមនិស្សបរទេសជាច្រើននាក់ ដែលភាគច្រើនមកពីឥណ្ឌា គឺមានកូនខ្មែរមួយរូបផងដែរ ដោយព្រះអង្គមានឈ្មោះថា នន្ន ស៊ីណា ដែលធ្វើអោយអ្នកទស្សនាព្រឹត្តិការណ៍វីដេអូ Live នោះ ពោរពេញដោយមោទនភាពយ៉ាងខ្លាំង។ ព្រះអង្គត្រូវបានប្រកាសថា គឺជាជនជាតិខ្មែរ មួហដែលទទួលបានសញ្ញាប័ត្រ ពីព្រឹត្តការណ៍ Haere Mai ដែលជាពិធីប្រគល់សញ្ញាបត្រធុរកិច្ចសហគ្រាស និង សហគ្រាសនិងបច្ចេកវិទ្យាព័ត៌មាន ដ៏ធំលំដាប់ពិភពលោក របស់ញូហ្សេឡិន។

ព្រះតេជគុណ នន្ទ ស៊ីណា បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់តស៊ូស្ទើរតែពាក់កណ្ដាលជីវិត ក្នុងការសិក្សាលើជំនាញនេះ ហើយទទួលបានជោគជ័យក្នុងចំណោមបណ្ដានិស្សិតមកពីទូទាំងពិភពលោក។ ព្រះអង្គបានសរសេរថា”នេះគឺជាពេលវេលាពិសេសដើម្បីអបអរសាទរ និងទទួលបានជោគជ័យនៃនិស្សិតបញ្ចប់ការសិក្សារបស់យើង។ យើងបានជួបបញ្ហាប្រឈមនិងការប្តេជ្ញាចិត្តនៃការសិក្សាហើយនេះគឺជាឱកាសមួយដើម្បីអបអរសាទរជោគជ័យរបស់យើងហើយសូមជូនពរឱ្យយើងមានអនាគតល្អបំផុត”។ ឱកាសរបស់ព្រះអង្គលើឆាកអន្តរជាតិ ក៏ជាមុខមាត់មួយរបស់កម្ពុជាផងដែរ ដែលមានកូនខ្មែរមួយអង្គ ទទួលបាននូវចំណេះដឹងដ៏ខ្ពង់ខ្ពង់មួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here