ផ្ដើមចេញពីសមត្ថភាពជាជាងអគ្គីសនី និង ជាអ្នកតចរន្តចំហាយទឹកនៅតាមក្រុមហ៊ុន និងតាមផ្ទះ លោក ពុទ្ធ ជាសុភ័ក្រ បានវិវត្តន៍ខ្លួនក្លាយជាអ្នកដំឡើងទូរបាញ់អាល់កុលប្រកបដោយជំនាញមួយរូបគួរអោយសរសើរ ក្នុងអំឡុងកូវីត១៩ផ្ទុះខ្លាំងនៅក្នុងពេលនេះ។ លោក និងក្រុមការងារអាចផលិតទូរបាញ់អាកុលរហូតដល់ពី៧ទៅ១០គ្រឿង ក្នុងមួយថ្ងៃ ដោយទូរដែលបានផលិតឡើងនេះ គឺមានតែមួយខ្នាត និង មួយទំហ៊ំដូចដែលបានឃើញតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺមានរូបរាងស្រស់ស្អាត ជាទូរដែលត្រូវបានដំឡើងប្រកបដោយគុណភាព និងមានសុវត្ថិភាព ពោលគឺមិនភ័យរឿងឆ្លងអគ្គីសនីក្នុងការប្រើប្រាស់ និងត្រូវបានបំពាក់បញ្ចេញទឹកអាល់កុល និង បញ្ឈប់ការបាញ់អាល់កុលដោយស្វ័យប្រវត្តិ នៅពេលមនុស្សចូលទៅ និងពេលមនុស្សដើរចេញ។ ប្រព័ន្ធដែលត្រូវបានដំឡើង ក៏បានគិតគូរពីបរិមាណអាល់កុលក្នុងការបាញ់តាំងពីលើរហូតដល់ចុងជើង ដើម្បីអោយត្រូវស្ដង់ដារ ក្នុងការជួយសម្លាប់មេរោគ ដែលតោងជាប់នឹងខ្លួនមនុស្សផងដែរ ដើម្បីការពារកុំអោយទឹកអាល់កុលបាញ់ចេញតិចពេក ឬ ជោគជាំពេក ដែលបង្កជាផលប៉ះពាល់វិញ។ ក្នុងនោះអាល់កុលដែលទូរនីមួយៗ អាចស្ដុកបាន ក៏មានចំណុះដល់១០លីត្រ ដែលមិនពិបាកក្នុងការបន្ថែមអាល់កុលញឹក សម្រាប់អ្នកប្រើប្រាស់ត្រឹមកម្រិតក្នុងផ្ទះ ឬ ហាងធម្មតាៗផងដែរ។

លោក ពុទ្ធ ជាសុភ័ក្ត្រ បន្តថា ដំបូងឡើយលោកគ្រាន់តែជាសិស្សផ្នែកអេឡិចត្រូនិក នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបាត់ដំបងតែប៉ុណ្ណោះ ហើយក្រោយបញ្ចប់ការសិក្សាលោកក៏ប្រកបការងារជាជាងអគ្គីសនី និង ជាអ្នកតចំហាយទឹកនៅតាមបណ្ដាហាងនានានៅខេត្តបាត់ដំបង។ បទពិសោធន៍ការងារកាន់តែជួយបង្កើនចំណេះដឹងផង ទើបលោកត្រូវបានគេអញ្ជើញអោយធ្វើគ្រូបណ្ដុះបណ្ដាលផ្នែកអគ្គីសនី នៅក្នុងសាលាដែលលោកធ្លាប់សិក្សានោះ។ លោកបានបន្តការសិក្សាផ្នែក អាយធី និង ជំនាញកុំព្យុទ័រយ៉ាងស្ទាត់ជំនាញ ទើបសម្រេចចិត្តមកប្រកបអាជីវកម្មនៅភ្នំពេញ ដោយបើកជាហាងលក់កាមេរ៉ាសុវត្ថិភាព និងជួសជុលកុំព្យុទ័រ នៅជិតផ្សារឯករាជ្យ២ លើបណ្ដោយផ្លូវ QMI ខាងមុខព្រលានយន្តហោះពោធិចិនតុង។ សាខាមួយកន្លែងទៀតដែលលោកកំពុងរៀបចំគឺស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ជិតព្រែអញ្ចាញ ដោយទីតាំងថ្មីនោះ ក៏ប្រើដើមទុកអស់ច្រើនផងដែរ។ នាពេកន្លងមកលោក ក៏ធ្លាប់ឧបត្ថម្ភទូរសម្រាប់បាញ់ទឹកអាល់កុលនេះ ជូនដល់មន្ត្រីនគរបាល និង ស្ថាប័នរដ្ឋមួយចំនួនផងដែរ ក្រៅពីផលិតដើម្បីជួយផ្គត់ផ្គង់តម្រូវការអតិថិជន។ អ្នកមានបំណងចង់ស្គាល់ពីទីតាំងផលិតរបស់លោក ឬ ចង់បានព័ត៌មានលម្អិតពីទូរសម្រាប់បាញ់អាល់កុលនេះ គឺលោកនឹងជួយផ្ដល់ព័ត៌មាន ដោយមិនកំណាញ់នោះទេ ដោយគ្រាន់តែទាក់ទងមកលេខ 060 60 60 15 ឬទៅដល់ទីតាំងផ្ទាល់ ដែកបានរៀបរាប់ខាងលើ។ លោកថាសប្បាយចិត្ត ដែលក្នុងនាមលោកគឺជាកូនខ្មែរម្នាក់ តែអាចមានសមត្ថភាព និង លទ្ធភាព ផលិត ឬ កែច្នៃ ផលិតផលដែលជាតម្រូវការចាំបាច់ជាប្រយោជន៍នៅក្នុងប្រទេសនោះ។ លោកកាន់តែមានមោទនភាព នៅពេលទូរដែលលោកធ្វើការផលិតឡើងនេះ គឺសូម្បីតែក្រសួងមន្ទីររបស់រដ្ឋ ក៏កុម្ម៉ង់ យកទៅប្រើប្រាស់ ហើយបានអះអាងតបមកវិញថា ជាផលិតផលដែលស្អាត មានគុណភាពដូចគ្នានឹងផលិតផលនាំចូល តែតម្លៃសមរម្យអាចអោយខ្មែរទទួលយកបាន បើធៀបនឹងផលិតផលដែលបានឆ្លងប្រទេស មកចរាចរនៅកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here