ក្រោយព្យុះភ្លៀង អ្វីៗត្រូវបានលាតត្រដាង

0

បន្ទាប់ពីការយល់ច្រលំថា បុគ្គលិកប្រចាំហាង Sophea Skin Care បានលាក់បាំង និង មិនសហការក្នុងការចុះធ្វើសំណាករបស់មន្ត្រីជំនាញ ពេលនេះនៅលើផេករបស់ក្រសួងសុខាភិបាល គឺមានការបង្ហោះកែតម្រូវព័ត៌មានហើយ ដោយបន្ទាប់ពីមានការកែតម្រូវការបង្ហោះ ម្ចាស់ហាង Sophea Skin Care ក៏ឃើញមានការឆ្លើយតប ដើម្បីបញ្ចប់ការយល់ច្រលំផងដែរ។ នេះអាចចាត់ទុកថា គឺជាការលាងជម្រះព័ត៌មានមួយដ៏ល្អ បន្ទាប់ពីមានការយល់ច្រលំ ធ្វើអោយផ្អើលមួយប្រាវ។

លោកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care បានបង្ហោះកាលពីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២១ថា” សូមអរគុណដល់ក្រុមការងារ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបានទទួលការសើររើ Video live ដោយដឹងថា ម្ចាស់ទីតាំងពិត មិនមានការបិទបាំងពីបញ្ហា កូវីត ១៩ នោះទេ គឺម្ចាស់ហាងគ្រាន់តែ Live ប្រាប់ទៅក្រុមការងារ និង បងប្អូនដែលបានចូលមកធ្វើសេវាកម្ម អោយធ្វើការការពារ និង ត្រូវធ្វើចត្តាលសក័ ខ្លួនឯងរយះពេល១៤ថ្ងៃ ដើម្បីការពារតែប៉ុណ្ណោះ។ ដោយសេចក្តីសម្រេច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ និង ក្រុមការងារផេក ក៏បានធ្វើការកែ និង លុបការបង្ហោះ ដែលនាំអោយមានការយល់ច្រលំនោះចោល ដែលធ្វើមហាជន ដែលបានអាចព័ត៌មាន ដែលនាំអោយមានការភាន់ច្រលំ ទទួលបានព័ត៌មានច្បាស់លាស់ផងដែរ។

លោកស្រី បានបង្ហោះលើផេកផ្ទាល់ខ្លណថា សូមបងប្អូន កុំមានការយល់ច្រលំពីបញ្ហានេះបន្តទៀត។ ក្រុមការងារ សុភា Skin Care នៅតែបន្តអនុវត្ត និង ធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ក្រុមការងារអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ។ ដោយឡែកនៅក្នុងពេលនេះ ទាំងបុគ្គលិក និង លោកស្រីផ្ទាល់ កំពុងបន្តធ្វើចត្តាឡីស័ក្ត ដោយលោកស្រីក៏បានស្នើអោយភ្ញៀវដែលមានការពាក់ព័ន្ធ បន្តធ្វើចត្តាឡីស័ក្ត អោយបានភ្ជាប់ភ្ជួន បើទោះជាមានសុខភាពល្អ។ លោកស្រីថា ក្នុងពេលមានការចុះស៉ើបអង្កេត លោកស្រីមិនបានស្ថិតនៅទីតាំងឡើយ ហើយក្រុមការងាររបស់លោកស្រីក៏មិនបានលាំងបាំងព័ត៌មាន ឬ មិនសហការនោះទេ ផ្ទុយទៅវិញ លោកស្រីក៏ជំរុញអោយមានការធ្វើតេស យកសំណាក និង ចូលរួមសហការដោយមិនបានជំទាស់នោះទេ។ ជាក់ស្ដែងគ្រាន់តែទទួលបានព័ត៌មានថាមានជាប់ពាក់ព័ន្ធ គឺលោកស្រីមានតែជំរុញអោយមានការយកចិត្តទុកដាក់ ដោយលោកស្រីប្រកាសអោយបុគ្គលិកផ្អាកធ្វើការដើម្បីធ្វើចត្តាឡីស័ក និង ស្នើអោយបណ្ដាភ្ញៀវ ចូលរួមធ្វើចត្តសឡីស័ក្ត ដោយលោកស្រីថា ក្នុងវីដេអូ Live គឺជាភស្តុតាងស្រាប់។ ជាមួយនឹងការសហការទទួលយកនូវការបកស្រាយ និង ទទួលយកនៅការសើរើ ជាមួយនឹងវីដេអូ Live របស់លោកស្រីនេះហើយ ទើបលោកស្រីយល់ថា ក្រុមការងារផេក និង ស្ថាប័នពាក់ព័ន្ធ ពិតជាមានការទទួលខុសត្រូវខ្ពស់ ដែលបានយល់ព្រមលុប និងកែតម្រូវ ដែលធ្វើអោយ គ្លីនិក Sophea Skin Care លាងភាពស្អាតស្អំឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here