ម្លាយអ្នកនៅពីក្រោយខ្នង លោកជំទាវ មួយឡេង

0

ក្នុងចំណោមម្ចាស់ប្រេនធំៗ និង ជាម្ចាស់ជំនួញអនឡាញដែលមានអាជីវកម្មច្រើនមុខ គេកត់សម្គាល់ថា មានតែលោកជំទាវមួយឡេងប៉ុណ្ណោះ ដែលស្ទើរតែព្រលែងដៃចោលកូនក្រុម និងអាជីវកម្មទៅហើយ ចាប់តាំងពីលោកជំទាវជក់សូរឡើងចុះអាមេរិកក្នងរយៈពេលមួយឆ្នាំចុងក្រោយ។ សូម្បីតែហាងមាសពេជ្រ ដែលលោកជំទាវ ទើបតែដំណើរការនៅជិតច្រមុះជ្រូកស្ទឹងមានជ័យ ក៏លោកជំទាវមិនសូវបានមើលខុសត្រូវដែរ តែលោកជំទាវបែរជានៅតែបង្កើនចំណូលយ៉ាងរលូន។ អ្នកខ្លះយល់ថា បើលោកជំទាវនៅតែសកម្មចេញចូលអាមេរិកបែបនេះ មិនយូរនោះទេ តំណាងធំៗរបស់ក្រុមហ៊ុន មួយឡេង Beauty នឹងខ្សោយទំនុកចិត្ត ខណៈដែលជំនួញហាងមាសពេជ្រ គ្មានថៅកែដែលខ្លាំងយុទ្ធសាស្ត្រមើលខុសត្រូវក៏ពិតជាពិបាកទប់ទីផ្សារពីគូប្រជែង។ ពេលនៅក្នងស្រុក លោកជំទាវ និង ស្វាមីក៏ត្រូវគេឃើញសកម្មតែដឹកដៃគ្នាដើរធ្វើបុណ្យ ដែលមិនសូវរវីរវល់នឹងមុខជំនួញផងដែរ។ ប៉ុន្តែផ្ទុយពីការយល់ឃើញខាងលើ ការពិតគឺមាននារីខ្លាំងម្នាក់ជាអ្នកនៅពីក្រោយសោះ ទើបលោកជំទាវ មួយឡេង សប្បាយព្រលែងដៃ ចោលជំនួញដោយមិនខ្វល ជាពិសេស រាល់ពេលបានទៅដល់ទឹកដីអាមេរិកម្ដងៗ។

ប្រភពដែលកៀកកិតបំផុតលើកឡើងថា នៅក្នុងមុខជំនួញរបស់លោកជំទាវ ក្រៅពីលោកជំទាវ គឺប្អូនស្រីម្នាក់របស់លោកជំទាវក៏មានសមត្ថភាពគ្រប់គ្រង និង ទីផ្សារខ្លាំងមិនខុសពីលោកជំទាវនោះដែរ។ មិនត្រឹមតែខ្លាំងតែម្យ៉ាងប៉ុណ្ណោះទេ អ្នកនៅពីក្រោយភាពរឹងមាំក្នុងមុខជំនួញរបស់លោកជំទាវម្នាក់នោះ ក៏ត្រូវបានលោកជំទាវទុកចិត្ត និង ផ្ដល់សិទ្ធិអោយចាត់ចែងលើមុខជំនួញរបស់ខ្លួនដោយគ្មានមន្ទិលណាមួយនោះផង។ ប្រភពនោះបន្តថា អ្នកជួយពីក្រោយភាពជោគជ័យរបស់លោកជំទាវ គឺជាប្អូនថ្លៃរបស់លោកជំទាវ ដោយស្វាមីរបស់អ្នកនាង គឺជាប្អូនបង្កើតរបស់លោកជំទាវ។ ជំនួយការដ៏សំខាន់ម្នាក់នេះ ធ្លាប់ត្រូវបានលោកជំទាវសរសើរមិនដាច់ពីមាត់ ហើយពេលខ្លះលោកជំទាវមិនចាត់ទុកថា អ្នកនាង គឺជាសាច់ថ្លៃផង ដោយសារតែអ្នកនាងបានសាងគុណសម្បត្តិ និង ជំនួសដៃជើងលោកជំទាវបានស្ទើរគ្រប់មុខ ប្រកបដោយការទទួលខុសត្រូវ និង ទំនុកចិត្តខ្ពស់។ អ្នកនាងត្រូវបានគេដឹងថា មានឈ្មោះថា ឡេង ចាន់ពិសី ហើយអ្នកនាង មិនមែនជាអ្នកលក់អនឡាញពីមុនមកទេ ប៉ុន្តែក្រោយពេលត្រូវបានបណ្ដុះក្នុងមុខជំនួញរួមគ្នា អ្នកនាង ឡេង ច័ន្ទពិសី បែរជាមានសមត្ថភាពខ្លាំង ហើយធ្វើអោយលោកជំទាវមើលឃើញ និង ផ្ដល់សិទ្ធិអោយមើលខុសត្រូវជំនួសដៃជើង។ លោកជំទាវថា នៅពីក្រោយភាពខ្លាំងរបស់ក្រុមហ៊ុន និង អាជីវកម្ម ក៏មានបុគ្គលិក និង អ្នកឆ្នើមៗផ្សេងទៀតផងដែរ ដោយគ្រាន់តែអ្នកទទួលខុសត្រូវធំជំនួសអោយលោកជំទាវជាងគេ គឺអ្នកនាង ឡេង ច័ន្ទពិសី ដែលត្រូវបានគេមើលឃើញថា គឺជាភ្នែកជាច្រមុះរបស់លោកជំទាវ និង ស្វាមីនោះ។ លោកជំទាវបន្តថា ម្ចាស់ក្រុមហ៊ុននីមួយៗតែងតែមានអ្នកឆ្នើមនៅពីក្រោយ ប៉ុន្តែដើម្បីនិរន្តភាពគឺថៅកែនីមួយៗ ក៏ត្រូវធ្វើការតាមទូរស័ព្ទដែរ ដើម្បីដឹងពីស្ថានភាពអាជីវកម្មច្បាស់លាស់។ ទាំងនេះហើយ ដែលលោកជំទាវអាចដើរឆ្ងាយបាន តែអាចរក្សាចំណូល និង បង្កើនផលចំណេញដោយមិនមានបញ្ហា។ លោកជំទាវក៏បានបញ្ជាក់ថា អ្នកដែលលោកជំទាវបណ្ដុះអោយគ្រប់គ្រងការងារបែបនេះ ក៏មិនមែនមានតែប្អូនថ្លៃម្នាក់នេះ តែអ្នកនាង ឡេង ច័ន្ទពិសី គឺជាបុគ្គលិកដែលធ្វើអោយក្រុមហ៊ុនមានទំនុកចិត្តជាងគេ។


LEAVE A REPLY

Please enter your comment!
Please enter your name here