ឆាប់ៗនេះ! ភោជនីយដ្ឋានបាយ័នសាខាថ្មីមួយទៀត នឹងមានវត្តមាននៅខណ្ឌសែនសុខហើយ

0

បន្ទាប់ពីព្រមព្រៀងផ្ដល់សិទ្ធិអោយម្ចាស់អាជីវកម្មមួយរូបបើកភោជនីយដ្ឋានបាយ័នថ្មី សាខាទី៤របស់ភោជនីយដ្ឋាននេះ នឹងលេចរូបរាងជាផ្លូវការហើយនៅក្នុងតំបន់ប្រជុំជនដ៏ធំរបស់ខណ្ឌសែនសុខ ដោយវត្តមានរបស់សាខានេះ ក៏កំពុងធ្វើអោយអ្នកគាំទ្រទន្ទឹងចាំផងដែរ ព្រោះជាទីតាំងដែលមានតម្រូវការខ្ពស់ផ្នែកម្ហូបអាហារ ស្របពេលដែលគ្រប់មុខម្ហូប និង សេវាកម្មរបស់ ភោជនីយដ្ឋានបាយ័នត្រូបបានទទួលស្គាល់យ៉ាងពេញនិយម។ ទីតាំងសាខាសែនសុខនេះ ត្រូវបានគេអះអាងថា ស្ថិតនៅជិតមន្ទីរពេទ្យសែនសុខ ប្លុកផ្សារដីហុយនៅលើផ្លូវធំ ដោយគម្រោងការបើកដំណើរការ គឺដើមឆ្នាំ២០២២នេះហើយ។

លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន ដែលកន្លងមកមិនទាន់បង្ហើបអោយដឹងពីទីតាំងសាខាថ្មី បានទទួលស្គាល់ថា សាខាថ្មីរបស់ភោជនីយដ្ឋានក្នុងចំណោម២ទីតាំង ដែលកំពុងសាងសង់គឺពិតជាមានមួយកន្លែងនៅខណ្ឌសែនសុខ ដែលជាទីប្រជុំជន និង ជាចំណុចប្រសព្វរវាងផ្សារដីហុយ និង អ៊ីអន២ពិតមែន។ លោកស្រីថា ទីតាំងហាងនេះ ត្រូវបសនរំពឹងថា នឹងមានការគាំទ្រខ្លាំង ដោយសារតែគ្រាន់តែបង្ហើបអោយដឹងពីទីតាំងភ្លាម ក៏មានការចាប់អារម្មណ៍ ជាពិសេសលោកអ្នកដែលពេញនិយមនឹងអាហារពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាច ទាំងការមកទទួលទានដោយផ្ទាល់ និង វិចខ្ចប់។ លោកស្រីថា ភោជនីយដ្ឋានបាយ័ន នឹងបន្តបើកដំណើរការសាខានៅក្នុងទីតាំងសំខាន់ៗនៅរាជធានីភ្នំពេញទៀត តែមិនលើសពី១០សាខានោះទេ ទើបលោកស្រីទទូចអោយអ្នកចង់វិនិយោគបើកភោជនីយដ្ឋានយីហោបាយ័នរួសរាន់ពិភាក្សា និង កក់ប្រាក់ ដើម្បីរើសតំបន់ដែលខ្លួនចង់បាន ដោយសារតែនៅភ្នំពេញលោកស្រីតម្រូវអោយមានតែ១០ទីតាំងសិន ហើយនឹងងាកទៅបើកសាខានៅតាមបណ្ដាខេត្តម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here