ដោយសារតែកូវីដ១៩ អ្នកជំនួញផ្នែកដីធ្លី និង ជាតារាសម្ដែងលោក ស្រេង ឈាងឡេង បានបិទដំណើរការភោជនីយដ្ឋាន ZEM ដែលស្ថិតនៅក្រោយវត្តតាំងកសាងជិតកន្លះឆ្នាំមក ហើយក៏ខាតអស់ខ្ទង់ម៉ឺនដុល្លាផងដែរ។ យ៉ាងណាមិញលោកនៅតែបង្ហាញពីភាពរឹងមាំដោយងាកទៅពង្រឹងផ្នែកអចលនទ្រព្យជាជំនួសវិញ។

ដោយឡែកលោកក៏ងាកមកពង្រឹងផ្នែកវិស័យភោជនីយដ្ឋាននេះវិញផងដែរដោយបានប្រកាសបើកដំណើរការក្រោយពីបិទអស់យ៉ាងយូរ ខណៈដែលការបើកដំណើរការជាថ្មីនៅក្នុងពេលនេះទោះស្ថិតនៅក្នុងដំណាក់កាលប្រយ័ត្នប្រយែងខ្ពស់ តែលោកបង្ហើបថាចាប់ផ្ដើមកើបចំណូលបានតិកតក់ឡើងវិញ។ លោកថា កូវីដបានបំផ្លាញជំនួញជាច្រើនរបស់អ្នករកស៊ីបូករួមទាំងជំនួញរបស់លោកផង ហើយបើខ្វះការបត់បែនខ្ពស់ គឺពិតជាបរាជ័យ។

ពាក់ព័ន្ធនឹងការបើកដំណើរការភោជនីយដ្ឋានជាថ្មីម្ដងទៀតនេះ លោកក៏ប្រកាសថាមានការប្រយ័ត្នប្រយែងជាងមុនដើម្បើសុវត្ថិភាពទាំងភ្ញៀវ និង បុគ្គលិកផងដែរ។ លោកមិនទាន់មានគម្រោងពង្រីកអាជីវកម្មនេះក្រោយបើកដំណើរការនោះទេ តែនឹងពង្រឹងភោជនីយដ្ឋានដែលមានស្រាប់ឱ្យទទួលជោគជ័យ និងមានអតិថិជនច្រើនដូចអំឡុងពេលបើកដំណើរការដំបូង។

LEAVE A REPLY

Please enter your comment!
Please enter your name here