បន្ទាប់ពីជោគជ័យក្នុងការពង្រីកសាខាធំៗជាបន្តបន្ទាប់ ពេលនេះភោជនីយដ្ឋាន បាយ័ន ក៏បើកប្រេនហាង អូនគុយទាវ ថ្មីស្រឡាងមួយបន្ថែមទៀតដើម្បីធ្វើការលក់ប្រេនឆាយជូនដល់ម្ចាស់អាជីវកម្មដែលចង់ធ្វើជំនួញបើកហាងគុយទាវ ហើយមិនចំណាយដើមទុនខ្ពស់។ អតិថិជនគ្រាន់តែទិញសិទ្ធិធ្វើអាជីវកម្មតម្លៃត្រឹម 8888$ នឹងទទួលបានតូបគុយទាវមួយ ក្នុងនោះរួមមាន តុ កៅអី ឆ្នាំងស៊ុប ចានតូចធំ និងការរៀបចំលំម្អរផ្សេងៗ ដោយអ្នកទិញប្រេនឆាយរង់ចាំតែឈរលក់យកថវិការចំណេញតែម្ដង។ យ៉ាងណាមិញក្នុងតម្លៃ 8888$ នេះសម្រាប់តែអតិថិជន 20 សាខាដំបូងតែប៉ុណ្ណោះសម្រាប់អ្នកទិញសិទ្ធិបើកលក់ក្រោយប្រូម៉ូសិននេះ និង អាចចំណាយតិចបំផុតក៏ 1ម៉ឺនដុល្លាផងដែរទើបទទួលបានតូប និងសម្ភារៈមួយចំនួនខាងលើនេះ។

លោកស្រី ថេ ដាឡែន អគ្គនាយិការភោជនីយដ្ឋានបាយ័នបានឱ្យដឹងថា មុខម្ហូបសំខាន់ៗរបស់ប្រេន អូនគុយទាវ នេះរួមមាន៖ គុយទាវសាច់ចិញ្ច្រាំ មីគាវដែលល្បីល្បាញបំផុតប្រចាំភោជនីយដ្ឋានបាយ័ន ដោយអ្នកទិញប្រេនឆាយ គឺចាំតែឈរលក់មួយមុខតែប៉ុណ្ណោះ ព្រោះគ្រឿងទេស សាច់ និង រូមមន្តគ្រឿងផ្សំទឹកស៊ុប គឺភោជនីយដ្ឋានបាយ័ន ជាអ្នកផ្ដល់ឱ្យទាំងអស់ ដោយរស់ជាតិទឹកស៊ុប និង មុខអាហារគឺដូចគ្នាទាំងស្រុងនឹងភោជនីយដ្ឋានបាយ័ន។ នេះជាអាជីវកម្មថ្មីសម្រាប់អ្នកចំណាយទុនតិចហើយបុគ្គលិក និង ប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល ក៏ក្រុមហ៊ុនរបស់លោកស្រីជាអ្នកចាត់ចែងគ្រប់គ្រងផងដែរ។ ទំនាក់ទំនងទិញ ហ្វ្រេនឆាយ 095 7777 48 និង 096 7777 430

LEAVE A REPLY

Please enter your comment!
Please enter your name here