ចាត់ទុកថា គឺជារឿងគួរសរសើរ ដែលសប្បុរសជនមួយក្រុមរួមមាន លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន និង រមណីយដ្ឋានម៉ូលីរីស៊ត លោកស្រី ស្រ៊ុន សុភ័ត្រា អគ្គនាយិកហាង ចូលម្លប់ ស្ប៉ា និង សាឡន លោកស្រី សុង ស្រីនាង អគ្គនាយិកាក្រុមហ៊ុនព្រះខ័នប្ញទ្ធិគ្រឿងសង្ហារឹម និង សប្បុរសជនមួយចំនួនទៀត បានរួមកម្លាំងគ្នានាំយក ជំនួយជាទ្រង់ទ្រាយធំ យកទៅប្រគល់ជូនដល់សាលាដូងនៅគីរីរម្យ ដើម្បីជាប្រយោជន៍ដល់ក្មេងៗ និង ចែកស្បែកជូនដល់ពលដ្ឋខ្វះខាតរហូត២៥០គ្រួសារ ដោយមិនទាន់បញ្ចូលស្បៀង និង ថវិកាជូនដល់មន្ត្រីបរិស្ថាន។ ក្រៅពីរំភើបចិត្ត លោកស្រី ថេដាឡែន ដែលជាម្ចាស់ជំនួយធំ ក៏បានប្រកាសថានឹងបន្តរួមចំណែកជួយដល់សាលានេះអោយកាន់តែច្រើននាពេលបន្តបន្ទាប់ ដើម្បីអោយសាលាកាន់តែមានលទ្ធភាពផ្ដល់ការសិក្សាដល់ក្មេងៗនៅគីរីរម្យ ក៏ដូចជាមានលទ្ធភាពជួយដល់សហគម ដោយលោកស្រីចង់ផ្ដល់ឱកាសអោយក្មេងៗរស់នៅទីនោះ បានសិក្សាកាន់តែច្រើន តាមរយៈសាលាដូង។

លោកស្រី ថេ ដាឡែន ដែលត្រូវគេដឹងថា គឺជាម្ចាស់រីស៊តម៉ូលីរីស៊ត និង ភោជនីយដ្ឋានបាយ័ន បានលើកឡើងថា លោកស្រី និង ក្រុមការងាររំភើបចិត្តពេញឃើញកុមារ និង ប្រជាសហគមន៍ខ្វះខាតនៅគីរីរម្យផ្ដល់ស្នាមញញឹម និងអោយតម្លៃទៅលើជំនួយរបស់លោកស្រី និង ក្រុមការងារ ដែលមានន័យថា គឺមកពីពួកគាត់ខ្វះខាត ទើបសប្បាយចិត្ត។ ក្នុងមួយគ្រួសារៗ លោកស្រី និង ក្រុមដៃគូ ផ្ដល់ជូនអង្ករមួយបេ ទឹកត្រីទឹកស៊ីអ៊ីវមួយកញ្ចប់ មីមួយកេស ត្រីខមួយយួរ អមដោយថវិកា ហើយបើទោះជាជំនួយទាំងនេះ មិនច្រើនសម្រាប់អ្នកមាន តែគឺមានតម្លៃសម្រាប់អ្នកខ្សត់ ទើបធ្វើអោយលោកស្រី និង ក្រុមការងារ កាន់តែយល់ពីសភាពរបស់អ្នកលំបាក។

គួរបញ្ជាក់ផងដែរថា ជំនួយដែលម្ចាស់ជំនួញរួមគ្នាផ្ដល់ជូនកាលពីថ្ងៃទី១៥ វិច្ឆិកា នៅសាលាដូងនោះ សរុបជាថវិការបរមាណជាង៧ពាន់ដុល្លារ ដោយ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគីរីរម្យ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ធំមួយនេះ។ លោកថ្លែងអំណរគុណដល់ភោជនីយដ្ឋានបាយ័ន ដល់ម៉ូលីរីស៊ត ដល់ចូលម្លប់ ស្ប៉ា និង សាឡន ក៏ដូចជាហាងព្រះខ័នប្ញទ្ធគ្រឿងសង្ហារឹម ដែលបានបរិច្ចាគជំនួយដ៏ច្រើននៅក្នុងកាលៈទេសៈដែលប្រទេសត្រូវបានបើក តែពលរដ្ឋនៅគីរីរម្យនៅតែខ្វះខាតបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here