ឧកញ៉ា យ៉ន សេងហាន ចំណាយទុនសង់បុរីយ៉ាងគំហ៊ុក គ្រាន់តែបើកប្រទេសភ្លាម

0

គ្រាន់តែមានការបើកប្រទេសភ្លាម លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ដែលជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនសេងហានគ្រុប ត្រូវគេឃើញបុកគ្រឹះសាងសង់ផ្ទះភ្លាម ដោយគម្រោងនេះ គ្រោងចំណាយច្រើនម៉ឺនដុល្លារ។ គម្រោងសាងសង់ផ្ទះជាច្រើនល្វែងនេះ ត្រូវបានធ្វើឡើងនៅលើគម្រោងដីរាប់សិបហិកតា នៅផ្លូវជាតិលេខ៤១ ដែលជាទីតាំងដ៏មានសក្កានុពលប្រចាំក្រុមហ៊ុន។

លោកឧកញ៉ា យ៉ន សេងហាន បានថ្លែងបញ្ជាក់ថា គម្រោងដែលបានសាងសង់ផ្ទះនេះ កំពុងមានការរីកចំរើនយ៉ាងខ្លាំង ហើយដោយសារតែកំណើនរស់នៅតំបន់នោះកាន់តែកើនឡើងទើបលោកឧកញ៉ាសម្រេចបុកគ្រឹះសាងសង់ផ្ទះជួលភ្លាម ដោយគម្រោងដែលទើបបុកគ្រឹះនេះ ក៏ផ្ដល់ឱកាសអោយអតិថិជនអាចទិញផ្ទះបានតម្លៃទាប បើធៀបនឹងពេលគម្រោងទាំងមូលរួចរាល់ផងដែរ។ នៅខាងក្រោយគម្រោងបុរីដែលកំពុងសម្រុកនេះ គឺជាគម្រោងដីឡូតិ៍ ដែលក្រុមហ៊ុនក៏កំពុងសម្រុកសាងសង់តូបផ្សារ ភោជនីយដ្ឋាន ស្រះទឹក និង កន្លែងកម្សាន្តដូចគ្នា ដើម្បីជំរុញកំណើនការចូលមករស់នៅនៅលើដីឡូតិ៍ដែលអតិថិបានទិញ អោយបានច្រើន។ លោកឧកញ៉ាថា នេះគឺជាកាលៈទេសៈដ៏ល្អសម្រាប់ការវិនិយោគលើគម្រោងផ្ទះ និង ដី ហើយទីតាំងគម្រោងដីនៅផ្លូវជាតិលេខ៤១របស់ក្រុមហ៊ុន គឺជាទីប្រជុំស្រាប់ ដែលល្អបំផុតទាំងការរស់នៅ និង ទិញទុកចំណេញ។ ក្រុមហ៊ុនក៏កំពុងផ្ដល់ឱកាសការងារដល់យុវជន តាមរយៈការជ្រើសទីផ្សារជាច្រើន ស្របពេលដែលចរន្តរបស់ក្រុមហ៊ុន កំពុងសម្រុកសាងសង់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here