បើកប្រទេសភ្លាម លោក ប៊ុត ចន្ថា និង ភរិយា រៀបចំពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺភ្លែត

0

កាលពីថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2021មុននេះលោក វរសេនីយ៍ឯក ប៊ុត ចន្ថា នាយរងសេនាធិកា បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ និង ឆឹល លក្ខិណា បានចំណាយធនធានផ្ទាល់ខ្លួនជាច្រើនដើម្បីរៀបចំពិធីបុណ្យអ៊ុំទូកធំមួយនៅ បឹងបុរាណធម្មជាតិ វត្ត ត្រពាំងគង ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានទូកក្រុមបុរស និងទូកក្រុមនារីជាច្រើនរូបបានចូលរួម។

គណអធិបតីបានចូលរួមនៅក្នុងពេលបើកប្រកួតថ្ងៃទី1នេះរួមមាន៖ លោកឧកញ៉ា ប៊ុត ចន្ថា និង លោកជំទាវ ឆឹល លក្ខិណា, ព្រះគ្រូសង្ឃបាលិតោ សុន ទិត្យ គ្រូចៅអធិការវត្តត្រពាំងគង ព្រមទាំងឯកឧត្តមលោកជំទាវ សប្បុរសជនជាច្រើនទៀត។ ក្រៅពីគណអធិបតីក៏មានតារាប្រុសស្រីជាច្រើនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស កាន់តែញ៉ំាងឱ្យកម្មវិធី កាន់តែមានសោភ័ណ្ឌភាពមួយកម្រិតទៀតផង។

ពិធីនេះនឹងធ្វើឡើងពេញរយៈពេល3ថ្ងៃដូចកម្មវិធីបុណ្យអ៊ុំទូកថ្នាក់ជាតិដែរ ដោយក្រៅពីមានពិធីអ៊ុំទូក ក៏មានការសម្ដែងល្ខោននាពេលរាត្រី និងមានការកំសាន្តជាច្រើនទៀតនៅជុំវិញបឹងបុរាណនោះ។ យ៉ាងណាក៏ដោយវិធានការ ការពារដូចជា លាងអាល់កុល និងពាក់ម៉ាស់ នៅតែត្រូវបានអនុវត្តិ។

លោក ប៊ុត ចន្ថា បានថ្លែងបញ្ជាក់ថា ពិធីបុណ្យអ៊ុំទូកនៅបឹងបុរាណនេះ រមែងត្រូវបានធ្វើឡើងរាល់ឆ្នាំដោយខកខានតែអំឡុងពេលកូវីដផ្ទុះឡើងតែប៉ុណ្ណោះ។ ហើយដោយសារតែលោកចង់ចូលរួមចំណែកថែររក្សាប្រពៃណីអ៊ុំទូកនេះឱ្យបានគង់វង់នៅក្ន៧ងតំបន់ដែលលោករស់នៅទើបលោកនៅតែបន្តចំណាយធនធានដ៏ច្រើនក្នុងការរៀបចំ។

ជាក់ស្ដែងគ្រាន់តែសម្រេចឱ្យមានការបើកប្រទេសភ្លាមគឺលោកនិងគណៈកម្មាធិការវត្ត សម្រេចឱ្យមានពិធីនេះកើតឡើងភ្លាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងតំបន់ ក៏ដូចជាដើម្បីលើកទឹកចិត្តដល់កីឡាករអ៊ុំទូកនៅខេត្តកំពង់ស្ពឺផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here