អីយ៉ាស…! ស្ងប់ស្ងាត់កូវិដបន្តិច ហាងកាត់ដេរសម្លៀកបំពាក់ដ៏ល្បីប្រចាំប្រទេសថៃ បង្ហាញវត្តមាននៅកម្ពុជា

0

កាលពីថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ 2021 មុននេះ ហាងកាត់ដេរសម្លៀកបំពាក់បែបអភិជនដ៏ល្បីប្រចាំប្រទេសថៃយីហោ Chao Khun បានប្រកាសបើកដំណើរការនៅកម្ពុជាហើយ ដោយក្រៅពីមានតារាប្រុសស្រីល្បីៗ3គូរគ្រងឈុតរ៉ូបកូនក្រមុំ និងឈុត អាវធំដែលមានតម្លៃខ្ទង់ម៉ឺនដុល្លាក្នុងមួយឈុត ពិធីនេះក៏មានវត្តមានអ្នកជំនួញមួយចំនួនចូលរួមផងដែរ។

នេះជាវត្តមានសាខាហាង Chao Khun ដែលលំដាប់អភិជននៅក្នុងប្រទេសថៃ និងប្រទេសអាស៊ីមួយចំនួនគាំទ្រ ហើយមានការិយាល័យនៅកម្ពុជា។ អ្នកស្រី Sirinat Soongprasith អ្នកគ្រប់គ្រងហាង ChaoKhun tailor បានមានប្រសាសន៍ថា ដោុសារតែតម្រូវការសម្លៀកបំពាក់ពីហាង ចៅឃុននៅប្រទេសថៃ មានការកើនឡើងពីសំណាក់ពលរដ្ឋកម្ពុជា ទើបជម្រុញឱ្យហាងកាត់ដេរយើង សម្រេចចិត្តបើកសាខាថ្មីនៅរាជធានីភ្នំពេញ ដើម្បីឱ្យអ្នកនិយមសម្លៀកបំពាក់ប្រេនៗរបស់យីហោមួយនេះ ងាយស្រួលកុហ្មង់ និង ចំណាយទាបជាងមុន បើធៀបនឹងការកុហ្មង់ដោយផ្ទាល់ពីប្រទេសថៃ។

លោកស្រីថា គ្រប់ម៉ូដសម្លៀកបំពាក់របស់ ចៅឃុន គឺមានគ្រប់តម្លៃដោយតម្លៃសម្រាប់អភិជនថ្នាក់ខ្ពស់គឺមួយកំប្លេរហូតដល់ខ្ទង់ ម៉ឺនដុល្លា ក៏មាន។ ឈុតទាំងនេះមានការពេញនិយមខ្លាំងពីក្រុមអភិជន ខណៈដែលក្រុមអភិជននៅកម្ពុជា ក៏មានតម្រូវការកើនឡើងពីយីហោនេះផងដែរ ទើបនាំឱ្យ Chao Khun មានវត្តមាននៅកម្ពុជាដោយគម្រោងបើកដំណើរការហាងនៅផ្លូវ 310 ស្ថិតនៅក្បែរទូរទស្សន៍អប្សរានេះក៏បានចំណាយអស់សែនដុល្លា។ លោកស្រីរំពឹងថា ចៅឃុន នឹងមិនត្រឹមតែមានវត្តមាននៅក្នុងទីក្រុងប៉ុណ្ណោះទេ តែក៏មានវត្តមាននៅបណ្ដារខេត្តសំខាន់ៗផងដែរ។

ដោយឡែកកញ្ញា ព្រះកាយ ច័ន្ទ ជាតារាសម្ដែង និងតារាម៉ូឌែល ដែលមានឱកាសបានគ្រងឈុតរ៉ូបបែបអភិជនរបស់ហាង ចៅឃុន បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំងដែលនាងបានធ្វើជាកូនក្រមុំនៅក្នុងកម្មវិធីនេះ ដោយបានទាំងមានឱកាសស្លៀករ៉ូបតម្លៃខ្ទង់ម៉ឺនដុល្លា ដែលជាក្ដីស្រម៉ៃរបស់មនុស្សស្រីភាគច្រើន។ កញ្ញាថា នៅពេលដែលបានស្លៀករ៉ូបបែបនេះ គឺមានអារម្មណ៍ចង់រៀបការតែម្ដង ប៉ុន្តែបណ្ដាលមកពីរកកូនកម្លោះមិនទាន់ឃើញ ទើបនាងមិនទាន់គិតគូ។ នាងក៏សប្បាយចិត្តផងដែរ ដែលហាងសម្លៀកបំពាក់ដ៏ល្បី មានវយ្តមាននៅកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here