យោងតាមការបង្ហោះរបស់លោកគ្រូជោគជ័យ សៀវ សុផល គឺលោកគ្រូកំពុងសស្រាក់សស្រាំនឹងគម្រោងអភិវឌ្ឍន៍ធំមួយនៅលើតំបន់ធម្មជាតិ នៅខេត្តព្រះសីហនុ ក្នុងតំបន់ព្រៃនប់ ដោយបានចំណាយប្រមាណជា១លានដុល្លារមកហើយ ដើម្បីកែប្រែទីនោះ អោយក្លាយជាទីកម្សាន្ត និង ជាកន្លែងរស់នៅរបស់ពលរដ្ឋកម្ពុជា ដែលត្រូវការធម្មជាតិ។ គម្រោងនោះ មានឈ្មោះថា រមណីយដ្ឋាន Holy Heal ដែលក្នុងគម្រោងនោះ ក្រៅពីមានផ្ទះស្នាក់នៅ មានភោជនីយដ្ឋាន មានហាងកាហ្វេប្រេន ក៏មានកន្លែងជិះរ៉ត និង មានកន្លែងលេងលើភ្នំ ស្រដៀងគ្នានឹងនៅបរទេសផងដែរ។ លោកគ្រូ សៀវ សុផល បានបង្ហោះគួរអោយចាប់អារម្មណ៍ថា បើលោកគ្រូយកលុយទៅទិញ Luxus 570 ស៊េរីទំនើប គឺបាន៤ ប្រាំគ្រឿងឯណោះ តែលោកសុខចិត្តបង្វែរភាពហ៊ឺហារនោះ មកធ្វើរឿងនេះវិញ ដោយសារតែចង់រួមចំណែកជួយអភិវឌ្ឍន៍តំបន់ភ្នំមួយ អោយមើលទៅទាក់ទាញ។ លោកក៏តែងចំណាយពេលជាមួយនឹង ទីតាំងនោះ ដើម្បីពន្លឿនការសាងសង់គម្រោង ដែលធ្វើអោយគេមើលឃើញពីការឈានឡើងគួរអោយសរសើរផងដែរ។
លោកគ្រូ សៀវ សុផល ដែលជាម្ចាស់គម្រោង បានសរសេរថា “ការស្រមើស្រម៉ៃ ប្រសើរជាងចំណេះដឹង។ សមិទ្ឋិផលរបស់របស់ខ្ញុំ ជាការស្រមើរស្រម៉ៃ របស់មនុស្សរាប់លាននាក់។ លុយ១លានដុល្លារ បើទិញ Lexus 570 បាន៤ វានឹងធ្វើអោយខ្ញុំរំភើប និង ធ្វើអោយគេគោរពខ្ញុំដោយសារ រថយន្តទំនើបៗរបស់ខ្ញុំ ហើយគេឃើងថា ពិតជាជោគជ័យមែន ប៉ុន្តែខ្ញុំវិនិយោគទឹកប្រាក់ $1លានដុល្លារ របស់ខ្ញុំ ទៅសង់ Ninja Warrior និង Zipline ភ្លោះ ហើយវែងជាងគេនៅអាសុី នឹងធ្វើអោយមនុស្សរាប់មុឺននាក់រំភើប និង ទទួលបានបទពិសោធន៏រំភើប ក្នុង១ឆ្នាំៗ ។ Holy Heal Adventure Park Meeting Coffee សៀវ សុផល – Siev Sophal”។

LEAVE A REPLY

Please enter your comment!
Please enter your name here