មកស្គាល់ពីផ្ទះគំរូនៅគម្រោង CL Hanchey Resort 

0

 

បន្ទាប់ពីប្រកាសបើកលក់គម្រោងផ្ទះលម្ហែកាយគម្រោង ហាន់ជ័យ រីស៊ត (Hanchey Resort) គម្រោងជាង១០០ហិកតាមួយនេះ កាន់តែចេញរូបរាង និង ធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង ជាពិសេសនៅពេលតម្លៃប្រូម៉ូហ្សិនត្រូវបានផ្ដល់ជូន ស្របពេលដែលផ្ទះគំរូក៏លេចរូបរាង។ នេះជាគម្រោងរបស់អ្នកជំនួញវ័យក្មេងល្បីឈ្មោះ នៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ គឺលោក សាយ ម៉េងឡាយ និង លោក មោល ចាន់ណា ដោយគម្រោងរបស់អ្នកទាំងពីរ ក៏ជាគម្រោងផ្ទះលម្ហែកាយ ដែលទំនើប ទាក់ទាញ និង មានតម្លៃទាបជាងទីផ្សារ ដែលគ្រាន់តែបើកលក់ ក៏ទទួលបានការគាំទ្រ។ ផ្ទះគំរូ ដែលបានឃើញនេះ កំពុងសម្រុកសាងសង់យ៉ាងយកចិត្តទុកដាក់ ខណៈដែលគម្រោងនេះ ក៏បានលក់ជូននូវទំហ៊ំដីក្នុងតម្លៃតែជាង១៣០០០ដុល្លារ តែទទួលបានដីទំហ៊ំ២០ គុណនឹង ៤០ ម៉ែត្រ មានទាំងចម្ការ និង ផ្ទះលម្ហែមួយដូចដែលបានឃើញនេះ ដែលគម្រោងនេះកំពុងលក់ដាច់ខ្លាំង។ សម្រាប់អ្នកចង់បានដីទំហ៊ំកាន់តែធំ ក៏នឹងទទួលបានម៉ូដផ្ទះលម្ហែកាយ កាន់តែធំ កាន់តែស្រស់ស្អាត ដែលគម្រោងមួយនេះ គឺកាន់តែស្វែងយល់គឺកាន់តែគួរអោយចង់វិនិយោគ ព្រោះចំណាយតែជាង១ម៉ឺន បានដីចម្ការទំហ៊ំធំ ហើយបានផ្ទះលម្ហែមួយរួចជាស្រេច។
លោក ម៉ោល ចាន់ណា អ្នកគ្រប់គ្រងគម្រោង CL HanChey បានអះអាងថា ដោយសារតែដី និង ផ្ទះ លម្ហែកាយនៅក្នុងគម្រោងនេះ កាន់តែមានការគាំទ្រនេះហើយ ទើបលោកប្រឹងប្រែងជំរុញការសាងសង់ផ្ទះគំរូ និង ផ្ទះអតិថិជន អោយកាន់តែមានទំនុកចិត្ត។ លោកក៏បានផុសបង្ហោះថា”លុយរបស់អ្នក មានតម្លៃណាស់ ព្រោះវាកេីតចេញពីញេីសឈាមអ្នក។ ដូច្នេះរាល់ការវិនិយោគរបស់អ្នក ត្រូវតែប្រយត្ន័បំផុត កុំយកលុយទៅផ្ញេីមនុស្សដែលយេីងមិនស្គាល់ប្រវត្តិ ឬផ្ញេីគេរកសុីមិនច្បាស់លាស់ គ្មានបញ្ជីស្នាម សន្យាខ្យល់”។

LEAVE A REPLY

Please enter your comment!
Please enter your name here