មិនមែនគ្រាន់តែប្រកាសដើម្បីទាញយកចំណាប់អារម្មណ៍នោះទេ តែគេសម្គាល់ឃើញ អ្នកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care ដែលអ្នកលេងបណ្ដាញសង្គមភាគច្រើនហៅថា ផាកប៊ូមខ្មែរ តែងតែផ្ដល់ឱកាសអោយអ្នកដែលធ្លាប់កម្សត់កម្រជាមួយខ្លួន នូវឱកាសការងារ ឱកាសកែសម្ផស្សដើម្បីកែប្រែវាសនា ក៏ដូចជាផ្ដល់លុយកាក់ និង លទ្ធភាពផ្សេងៗ ដោយមិនចោលអ្នកទាំងនោះអោយនៅឆ្ងាយទេ បើទោះជាលោកស្រីជោគជ័យ ហើយរវល់ដកឃ្លាមិនរួចបែបនេះ។ នៅក្នុងអាជីវកម្មរបស់លោកស្រី គេឃើញមានបុគ្គលិកមិនតិចទេ ដែលលោកស្រីបានយិតយោងអោយមានប្រាក់ចំណូល និង ក្លាយជាអ្នកជំនាញផ្នែកសម្ផស្ស។ ក្នុងនោះបុគ្គលិកកម្សត់កម្រគឺត្រូវបានលោកស្រីគិតគូពីជីវភាព ដោយមិនមែនអោយតែប្រាក់ខែសុទ្ធនោះផង។ ជាក់ស្ដែងសូម្បីតែអំឡុងពេលកូវីតផ្ទុះខ្លាំង គឺលោកស្រីបានទាំងផ្ដល់ថវិកា ទិញម៉ូតូអោយបុគ្គលិកខ្វះខាតជិះ និង ចេញឈ្នួលផ្ទះជួលអោយបុគ្គលមួយចំនួនផង ដោយមិនមែនយិតយោងតែបុគ្គលិកកម្សត់កម្រទាំងស្រុងឡើយ។ លោកស្រីកាន់តែទទួលបានការសរសើរបន្ថែមទៀត ជាមួយនឹងការបង្ហោះមួយដែលស្របនឹងសកម្មភាព ដែលអ្នកជិតស្និទ្ធលោកស្រីដឹងជាប្រចាំ ជាមួយនឹងឃ្លាថា”អ្នកដែលធ្លាប់កំសត់កំរជាមួយខ្ញុំកាលខ្ញុំអត់ ទោះទៅដល់ទីណា លំបាកយ៉ាងណា ក៏តាមរកមកនៅជាមួយខ្ញុំវិញដែរ មិនបោះបង់អូនអោយរស់វេទនាគ្មានទីពឹងទេ @សុភក្រ័❤️។” សំណេរអមដោយការ Share ពីបុរសឈ្មោះ សុភ័ក្ត្រ នេះ បានធ្វើអោយធ្លាប់ត្រូវបាន និង កំពុងត្រូវបានលោកស្រីជួយជ្រោមជ្រែងកន្លងមក ចេញមុខសរសើរពីទឹកចិត្ត និង ទង្វើល្អរាប់មិនអស់ចំពោះពួកគេ ដែលធ្វើអោយហ្វេនៗ កាន់តែលាន់មាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here