ខណៈដែលមានលោកគ្រូៗជោគជ័យកាន់តែច្រើនអួតថាខ្លួនគឺជាលោកគ្រូជោគជ័យ ប៉ុន្តែការពិតគ្រាន់តែយកទ្រឹស្តីគេយកមកប្រើ ហើយបានធ្វើរឿងអោយមានរឿងរ៉ាវចំអក អគ្គនាយកក្រុមហ៊ុន Ants Capital លោក សៀវ សុផល ដែលត្រូវគេស្គាល់ថា គឺជាគ្រូបង្រៀនជោគជ័យ និង មានស្នាដៃបង្រៀនបែបនេះ ជាច្រើនជំនាន់ បានបង្ហាញពីការតូចចិត្តតូចថ្លើមយ៉ាងខ្លាំងកាលពីថ្ងៃទី៧ ធ្នូ ២០២១ ដោយលោកចង់សំដៅថា ខ្លួនជាអ្នកបង្រៀនជោគជ័យពិតប្រាកដបែរជាត្រូវគេចំអក ប៉ុន្តែអ្នកគ្មានប្រវត្តិ និង ស្នាដៃពិតប្រាកដ បែរជាតាំងខ្លួន ហើយធ្វើអោយប៉ះពាល់ដល់អ្នកឯកទេសពិតប្រាកដ។ លោកគ្រូបានសរសេរមួយឃ្លា គួរអោយចាប់អារម្មណ៍ថា “ខ្ញុំជាគ្រូបង្រៀន វគ្គសិក្ខាសាលា «ជោគជ័យ» ហើយខ្ញុំមានផ្នត់គំនិត ជោគជ័យ និង ទទួលបាន «ជោគជ័យ»
«អ្នកណាខ្លះ មិនចង់បាន ជោគជ័យ ? លើកដៃ !»ប្រហែលជាមិនមានទេ មនុស្សគ្រប់រូបចង់ ជោគជ័យ ។ Don’t sabotage SUCCESS , if you want it , just Say it. គ្រូបណ្តុះបណ្តាល ក្នុងវគ្គសិក្ខាសាលា លើកទឹកចិត្ត បង្រៀនចំណេះដឹងហិរញ្ញវត្តុ (ចំណេះដឹង ដែលបង្កើតលុយ ចាត់ចែងលុយ ) ហើយមានចិត្តសាស្ត្រងាយៗជួយ មនុស្ស «ធម្មតា» អោយក្លាយ មនុស្ស មាន «ក្តីសុបិន្ត» និង មាន «គោលដៅ» ហើយខ្លួនគាត់ «ទទួលបានជោគជ័យតាមនិយមន័យគាត់ ហើយបង្រៀនសិស្សដើម្បីផ្លាស់ប្តូរ» នោះ ហៅថា Success Master «គ្រូជោគជ័យ» ហើយ។ ខ្ញុំបង្រៀនសិក្ខាសាលា ម្តងៗ 8ម៉ោង ទៅ 16ម៉ោង ហើយមានថតទុក មិនបាច់ធ្វើដដែលៗ ហើយបង្កើត website ដើម្បីលក់អោយអ្នកមិនបាន ចូលរួមផ្ទាល់ ។

ហើយអ្នកខ្លះ តាំងខ្លួនជាគ្រូជោគជ័យ ឬ អ្នកដែលដាក់ឬអោយរហ័សនាមថា គ្រូជោគជ៏យ គឺលើកតំកើងខ្លួនឯង ឬ លើកតំកើងអ្នកនោះពេកហើយ ទោះជាបញ្ចើចបញ្ចើរក៏ដោយ ក៏មិនសក្តិសមដែរ ។

ខ្ញុំហ៊ានអះអាងថា ខ្ញុំជាគ្រូ ជោគជ័យ អាចចូលមើល website ខ្ញុំបាន www.sievsophalacademy.com ខ្ញុំបានវិនិយោគទុនប្រមាណ 30មុឺនដុល្លារ មានក្រុម I.T. Develop website and update ដើម្បីងាយស្រួល ចែករំលែកបទពិសោធន៏ មេរៀន free មួយចំនួន ដល់អ្នកដែលស្វែងរក ភាពជោគជ័យ ។ ដែលកាលពៅខ្ញុំនៅក្មេងមិនដែលលឺគេនិយាយពី ជោគជ័យ ។ តែឥឡូវបែរ ជាគេនិយាយចំអកទៅវិញ ។ អ្នកដែលមានលក្ខណ: និង សក្តិសម ជា គ្រូជោគជ័យ គឺបង្រៀន គោលដៅ ក្តីសុបិន្ត ចំណេះដឹងហិរញ្ញវត្តុ ចំណេះដឹងវិនិយោគ ទីផ្សារបណ្តាញ អចលនទ្រព្យ ហើយអាចជួយប្រែក្លាយ មនុស្សធម្មតា គ្មានគោលដៅ គ្មានចក្ខុវិស័យ ទៅជាមនុស្សឧស្សាហ៏ សកម្មនិងការងារ ។ មិនមែនតែនិយាយ ឬ សរសេរ សំដីដកស្រង់របស់បុគ្គលដែលជោគជ័យរួចហើយ នោះហៅថាគ្រូជោគជ័យនោះទេ សូមកុំច្រឡំ ។

ខ្ញុំសូមប្រកាសថា ខ្ញុំជាគ្រូជោគជ័យ ពិតប្រាកដ ដែលតែងតែចែករំលែក គន្លឹះដែលនាំអោយជោគជ័យ ដែលស្របច្បាប់ និង មិននាំអោយអ្នកណាឈឺចាប់ ។ គ្រប់គ្នានៅក្រោមច្បាប់ បើខុសច្បាប់ទុកអោយច្បាប់ជាអ្នកចាត់វិធានការ ។ ខ្ញុំមិនវិនិច្ឆ័យជំនួសច្បាប់ទេ តែគ្រប់គ្នាមានសិទ្ឋិចំពោះច្បាប់ (ប្តឹងគេ និង ត្រូវគេប្តឹង) ។

ពីខ្ញុំ គ្រូដែលទទួលបានជោគជ័យនូវអ្វីដែលខ្ញុំបង្រៀន សៀវ សុផល
CEO Ants Capital Co.,Ltd
Fund Manager Company CIS
Licensed by SERC”។ សំណេររបស់លោកមានអ្នកឯកទេសផ្នែកបង្រៀនជោគជ័យច្រើនណាស់ បង្ហាញសារគាំទ្រ ខណៈដែលសំណេរមួយល្បះនេះ គឺជាការពញាក់អារម្មណ៍អោយមានការបែងចែករវាងគ្រូបង្រៀនជោគជ័យពិតប្រាកដ និង អ្នកចង់ល្បី។ លោកក៏បានបង្ហាញពីឯកសារជាច្រើន បង្ហាញពីភាពច្បាស់លាស់ក្នុងអាជីពជាគ្រូជោគជ័យនាពេលកន្លងមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here