ផាកប៊ូមខ្មែរ បង្អួតរថយន្តទី៥ តម្លៃជិត១០ដុល្លារ

0

ត្រូវគេដឹងថា មានរថយន្តផ្ទាល់ខ្លួនដល់ទៅ៤គ្រឿងហើយ ពេលនេះតារាហ្វេសប៊ុក ផាកប៊ូមខ្មែរ គឺលោកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care បានបណ្ដើរស្វាមីទៅទិញរថយន្តទំនើបមួយទៀតភ្លាម កាលពីព្រឹកថ្ងៃទី ១២ ធ្នូ ឆ្នាំ២០២១ ដែលអាចចាត់ទុកថា គឺជាកាដូសម្រាប់ចុងឆ្នាំ។ វត្តមានរថយន្ត ដែលមានតម្លៃជិត១០ម៉ឺនដុល្លារនេះ មិនមែនដោយសារលក់រថយន្តណាមួយពីមុននោះទេ គឺទិញបន្ថែមតែម្ដង ដើម្បីងាយស្រួលជិះទៅផ្លូវឆ្ងាយ ជាពិសេសគឺបន្ទាប់ពីលោកស្រី ចាប់ផ្ដើមរៀបចំចម្ការមួយកន្លែង ធ្វើជាទីកន្លែងលម្ហែកាយ សម្រាប់គ្រួសារ។ រថយន្តទំនើបថ្មីនេះ ក៏រឹតតែបង្ហាញថា លោកស្រីជោគជ័យក្នុងមុខជំនួញមិនធម្មតាផងដែរ បន្ទាប់ពីលោកស្រីក៏បានដំឡើងហាងថែរក្សាសម្ផស្ស អោយក្លាយជាមជ្ឈមណ្ឌល និង មានសេវាកម្មទំនើបជាងមុន។ យ៉ាងណាមិញ លោកស្រី និង ស្វាមី ហាក់មិនចង់រៀបរាប់ពីរថយន្តថ្មីនេះទេ ដោយលោកស្រីចាត់ទុកថា នេះគឺជាញើសឈាមមួយ និង ជារថយន្តដែលប្ដីប្រពន្ធលោកស្រីសម្រេចចិត្តទិញបន្ថែម ព្រោះតែក្ដីស្រលាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here