ក្នុងពិធីជួបជុំបុគ្គលិកឆ្នើមដែលបានបម្រើការងារយូរឆ្នាំប្រមាណជាងម្ភៃនាក់កាលពីថ្ងៃទី 22 ខែធ្នូរ ឆ្នាំ 2021 មុននេះ លោកស្រី រៃ សុភា អគ្គនាយិការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare បានប្រកាសបន្តជំហរលើកទឹកចិត្តបុគ្គលិកឆ្នើមក្នុងពេលបន្តបន្ទាប់ទៀត។ ដោយលោកស្រីថា នេះគឺជាសកម្មភាពនៃការយកចិត្តទុកដាក់ចំពោះក្រុមការងារនៃមជ្ឈមណ្ឌលដើម្បីឱ្យអ្នកជំនាញទាំងនោះកាន់តែមានទឹកចិត្តក្នុងការបម្រើការងារ។

លោកស្រីបានចំណាយទឹកប្រាក់ខ្ទង់ពាន់ដុល្លារឱ្យក្រុមការងារឆ្នើមទាំងនោះ ទទួលទានអាហារនៅក្នុងសណ្ឋាគារផ្កាយប្រាំមួយកន្លែងនៅក្បែរសារៈមន្ទីរជាតិ។ ដោយលោកស្រីអះអាងថា ដើម្បីឱ្យបុគ្គលិករបស់ខ្លួនបានស្គាល់កន្លែងលំដាប់ៗក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខ។ នេះក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងក៏ដូចជាដើម្បីអរគុណដល់អ្នកជំនាញទាំងនោះបន្ទាប់ពីពួកគេបានតស៊ូនៅជាមួយហាង Sophea Skincare ចំនួនជាង 3ឆ្នាំក្នុងម្នាក់ៗ។

នេះគ្រាន់តែជាការលើកទឹកចិត្តមួយផ្នែកតូចចំពោះបុគ្គលិកក្នុងចំណោមសកម្មភាពជាច្រើនដែលលោកស្រីបានធ្វើការលើកទឹកចិត្តចំពោះបុគ្គលិកទាំងអស់នាពេលកន្លងមកតែប៉ុណ្ណោះ។ ឱកាសជប់លាងដល់អ្នកកម្សត់កម្រនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ក៏ជាការបង្ហាញនូវក្ដីស្រឡាញ់មួយរបស់លោកស្រីចំពោះពួកគេ ក្រោយពីអាជីវកម្មកាន់តែរីកចម្រើនផងដែរ។

នៅក្នុងពិធីនោះគេឃើញបុគ្គលិករបស់លោកស្រី បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដោយបានទាំងចាត់ទុកថាលោកស្រី រៃ សោភាក្រៅពីជាមេដ៏ល្អ ក៏ជាបងស្រីដ៏ល្អ ជាអ្នកគ្រូដ៏ល្អ ដែលបានបណ្ដុះបណ្ដាលពួកខ្លួនតាំងពីមិនទាន់ចេះសោះឱ្យក្លាយជាអ្នកឯកទេសផ្នែកថែរក្សាសម្ផស្សផងដែរ។ អ្នកទាំងនោះលើកឡើងថា លោកស្រីតែងតែលើកទឹកចិត្តដល់បុគ្គលិកគ្រប់គ្នា ដោយក្រៅពីមានការយោគយល់ក៏តែងតែជួយសម្រាលទុកលំបាកដល់បុគ្គលិកមួយចំនួនដូចជាបាន បង់ថ្លៃឈ្នួលផ្ទះជូនបុគ្គលិកក្នុងអំឡុងពេលកូវីដផ្ទុះខ្លាំង ទិញម៉ូតូជូនបុគ្គលិកដែលខ្វះខាត និងជួយការលំបាកដល់បុគ្គលិកមួយចំនួនជារឿយៗក្រៅពីរៀបចំពិធីជប់លៀងមិនសូវខានជូនបុគ្គលិក។

LEAVE A REPLY

Please enter your comment!
Please enter your name here