តាំងពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន PaPaCake Chicken បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការប្រកាសលក់ហ្វ្រែនឆាយ ក្នុងតម្លៃចាប់ពី 1800$ នៅ សួនទឹកកម្សាន្ត អុីអន២។ អ្វីដែលកាន់តែពិសេសគឺ បងប្អូនអាចបង់រំលស់ត្រឹមតែ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីអាចធ្វើអាជីវកម្មនេះបានផងដែរ។ PaPaCake Chicken បានបង្កើតឡើងដោយដៃកូនខ្មែរសុទ្ធសាធ ជាការរួមចំណែកបង្កើតនូវផលិតផលក្នុងស្រុកគឺ កសិផលមាន់ស្រែខ្មែរជាពិសេស អោយក្លាយជាផលិតផលសម្រេច ប្រកបដោយស្តង់ដារខ្ពស់ និងមានម៉ាកសញ្ញាត្រឹមត្រូវ មាន់ស្រែចិញ្ចឹមដោយមានប្រភពច្បាស់លាស់។

លោក ផាត តុលា សហស្ថាបនិក PaPaCake Chicken ក៏បានលើកឡើងថា “វិស័យកសិកម្មគឺជាឬសគល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការមានគំនិតជាតិនិយមបន្តិចវាមិនមែនជាការខុសឆ្គងទេ តែវាចាំបាច់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាយើង។” លោកបន្តថា “ផលិតផលរបស់ ប៉ាប៉ាខេក ឈីគខិន (PaPaCake Chicken) គឺជាសក្ខីភាពបង្ហាញថាខ្មែរអាចធ្វើបាន” វាគឺជាផលិតផលដែលត្រូវបានសម្រឹតសម្រាំង ច្នៃប្រឌិតឡើងពីមាន់ស្រែខ្មែរសុទ្ធ ជាការរួមចំណែក លើកស្ទួយ កសិផល ក្នុងស្រុក ចិញ្ចឹម និងផ្គត់ផ្គង់ដោយ បណ្តុំកសិដ្ឋានមាន់ស្រែ ហែលហ្ស៊ីហ្វ្រែស (Healthyfrez) ប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ ស្របទៅតាមវប្បធម៌ខ្មែរ អោយមានភាពទាន់សម័យ និងពេញនិយមពី ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដូចជា មាន់ស្រែអាំង (មានលក់ទាំងមួល និងកាប់ដុំៗ) តម្រូវទៅតាមលទ្ធភាពរបស់ប្រជាជនខ្មែរ បបរមាន់ស្រែ និងផលិតផលធ្វើពីមាន់ស្រែខ្មែរសុទ្ធ ជាច្រើនមុខផ្សេងទៀត។ រាល់ផលិតផលទាំងអស់ សុទ្ធសឹងតែមានរស់ជាតិឈ្ងុយឆ្ងាញ់ ឆ្លងកាត់ការស្រាវជ្រាវ និងធ្វើពិសោធន៍រស់ជាតិជាច្រើនខែ ទើបសម្រេចយករស់ជាតិមួយដែលល្អឯកបញ្ចេញលក់ជាសាធារណ:។

ឌីជេ ខេក ជាសហស្ថាបនិកមួយរូបដែរ ក៏បានគូសបញ្ជាក់ផងដែរថា លោក/លោកស្រី ដែលបានជាវតូប បើកហ្វ្រែនឆាយលក់ ផលិតផល PaPaCake Chicken នឹងទទួលបាននូវអាជីវកម្មមួយ ដ៏រឹងមាំ ដែលមាន ការជួយជ្រោមជ្រែងផ្នែកទីផ្សារ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីក្រុមហ៊ុនដែលមានរូបលោក ផ្ទាល់ និងក្រុមសិល្បករជាច្រើនរូបផ្សេងទៀតក្នុងការជួយផ្សព្វផ្សាយតូបរបស់បងប្អូនអោយមានអតិថិជនកាន់តែច្រើន។

លោក សុឺន ចាន់ធី សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PaPaCake Chicken បានមានមតិបន្ថែមថា “ខ្ញុំសប្បាយចិត្តក្នុងការចូលរួមក្នុងបេសកកម្មមួយនេះ ក្នុងនាមជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនម្នាក់”។ ការផលិត ការពង្រឹង និងការពង្រីក ម៉ាកសញ្ញា ផលិតផលក្នុងស្រុក គឺជាទស្សន:វិស័យស្នូលរបស់ក្រុមហ៊ុន ដោយលោកអះអាងថា នេះគឺជាគុណតម្លៃដែលលើសពីការធ្វើជំនួញរបស់ក្រុមហ៊ុនលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here