កាលពីថ្ងៃទី26 ធ្នូរ 2021 អគ្គនាយិការក្រុមហ៊ុន HK7 Beauty Care គឺលោកស្រី អ៊ឹម សុគន្ធា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែលោកស្រីបានរៀបចំពិធីជួបជុំសិល្បករ និងចែករង្វាន់ធំៗដល់តំណាងចែកចាយ ចំណាយការរៀបចំរហូតដល់ជិត 20 ម៉ឺនដុល្លារ។ នៅក្នុងពិធីនោះលោកស្រីនិងស្វាមី បានអញ្ជើញសុទ្ធសឹងតែតារាល្បីៗឱ្យដើរម៉ូដ ព្រមទាំងច្រៀងកំដរកម្មវិធី និងធ្វើជាភ្ញៀវកិត្តិយសខណៈដែលវត្តមានតារាទាំងនោះបានញ៉ំាងឱ្យពិធីជប់លៀងទាំងមូលមានភាពអឹកធឹកយ៉ាងខ្លាំង។

លោកស្រី អ៉ឹម សុគន្ធា បានលើកឡើងថា ដោយសារតែលោកស្រីបានធ្វការសន្យាចំពោះអ្នកតំណាងរបស់លោកស្រីថា ង្នកណាដែលលក់ដាច់បានច្រើនដល់កំណត់មួយនឹងទទួលបានរង្វាន់ធំៗដូចជាម៉ូតូ ព្រមទាំងរង្វាន់ធំៗជាច្រើនទៀតទើបលោកស្រីសម្រេចរៀបចំពិធីជប់លៀងនិងផ្ដល់រង្វាន់នេះឡើង ដោយសរុបរង្វាន់ដែលបានប្រគល់ជូនអ្នកតំណាង និង ភ្ញៀវកិត្តយសដែលបានចូលរួមរហូតទៅដល់ជិត 20 ម៉ឺនដុល្លារ។

លោកស្រីថាពិធីនេះត្បិតតែមានសិល្បៈករចូលរួមកុះករតែតារាទាំងនោះមិនមែនក្រុមហ៊ុនជួលឱ្យមកបង្ហាញខ្លួននោះទែ តែសុទ្ធសឹងតែជាអ្នករាប់អាននៅក្នុងសង្គមសិល្បៈ និង ជាសិល្បករសិល្បការិនីដែលជាអតិថិជនផ្ទាល់របស់ក្រុមហ៊ុន HK7។ នៅក្នុងពិធីនោះលោកស្រីក៏តម្រូវឱ្យភ្ញៀវកិត្តិយស និង អ្នកតំណាងទាំងអស់ស្លៀករ៉ូបរាត្រីស្រមោលសរព័ណ៌ទឹកមាស ដែលធ្វើឱ្យពិធីទាំងមូលលេចធ្លោរខ្លាំង ប្រៀបដូចជាជំនួបបវរកញ្ញាទ្រង់ទ្រាយធំដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ លោកស្រី អ៉ឹម សុគន្ធា បានបន្តថា ពីមុនលោកស្រីគឹជាតារាសម្ដែង និងជាពិធីការិនីមួយរូប តែក្រោយពេលរៀបការហើយមានភារកិច្ចទៅរស់នៅសហរដ្ឋអាមេរិកទើបលោកស្រីបោះបង់ចោល។

យ៉ាងណាក៏ដោយ ក្រោយពេលលោកស្រីត្រឡប់មកកម្ពុជាវិញ លោកស្រីក៏បានបើកជំនួញអនឡាញលក់គ្រឿងសម្អាង នាំចូលពីបរទេសដោយបង្កើត Brand ផ្ទាល់ខ្លួន ហើយក៏មិននឹកស្មានថា ក្លាយជាអ្នកជំនួញ Online ជោគជ័យបែបនេះដែរ។ លោកស្រីលើកឡើងនៅក្នុងកម្មវិធីទាំងហូរទឹកភ្នែកថា ពីមុនលោកស្រីគ្រាន់តែជាស្ត្រីមេផ្ទះដ៏សាមញ្ញប៉ុណ្ណោះ ហើយក្រោយមកក៏សាកល្បងទិញផលិតផល HK7 យកមកប្រើ ដែលកាលនោះផលិតផលនេះគ្រាន់តែជាផលិតផលរបស់បរទេសប៉ុណ្ណោះ បន្ទាប់ពីកែរប្រែខ្លួនឱ្យមានរូបសម្រស់កាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ លោកស្រីក៏សម្រេចចិត្តបង្កើត Brand HK7 នេះដោយយករូបមន្តទាំងស្រុហនៃផលិតផលដែលខ្លួនបានប្រើ យកមកផលិត។

លោកស្រីកាន់តែសប្បាយចិត្តបន្ទាប់ពីជោគជ័យកាន់តែខ្លាំងដោយមានអ្នតំណាងកាត់ខេត្តកាត់តំបន់កាន់តែច្រើនខណៈដែលអ្នកតំណាងកាន់តែច្រើនគឺលក់ខ្លាំងរហូតគ្រប់លក្ខខណ្ឌដែលត្រូវទទួលបានរង្វាន់ធំៗដូចដែលបានឃើញនេះ។ លោកស្រីបានទាំងអះអាងយ៉ាងមុតមាំថាភាពស្រស់ស្អាត និង រាង ស្វែលក្នុងវ័យជិត 40 ឆ្នាំរបស់ខ្លួននេះ គឺខ្លួនប្រើផលិតផល HK7 100% តាំងពីការថែរទាំស្បែកមុខស្បែកខ្លួន និងកាហ្វេរសម្រករាងដែលកំពុងតែផ្ទុះការគាំទ្រ ដោយមិនមែនខ្លួនស្អាត និងក្មេងជាងវ័យដោយប្រើផលិតផលផ្សេង ហើយឃោសនាលក់ផលិតផល HK7 ឱ្យភ្ញៀវនោះឡើយ។ អ្នកប្រើប្រាស់ច្រើនណាស់របស់លោកស្រីគឺជាអ្នកសិល្បៈដែលអាចធ្វើជាសាក្សីបានខណៈដែលផលិតផលគ្រប់មុខរបស់លោកស្រីគឺសុទ្ធសឹងតែមានគុណភាពល្អ និងមិនប៉ះពាល់សុខភាពដូចដែលបានលើកឡើងនេះហើយ ទើបប្រើពេលត្រឹមតែរយៈពេលខ្លី តែអាចដណ្ដើមទីផ្សារបានខ្លាំង ហើយអាចឱ្យតំណាងស្ទើរគ្រប់រូបរបស់ក្រុមហ៊ុនលក់បានច្រើនរហូតទទួលបានរង្វាន់ធំៗ ដែលត្រូវតែឱ្យលោកស្រីធ្វើពិធីជួបជុំ និងប្រគល់រង្វាន់ជាទ្រង់ទ្រាយធំនេះឡើង ហើយជាពិធីដែលធ្វើនៅក្នុងសណ្ឋាគាលំដាប់ដែលមានការចំណាយខ្ពស់ទៅទៀត។ ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួននៅក្នុងកម្មវិធីជួបជុំបំណាច់ឆ្នាំរបស់ក្រុមហ៊ុន HK7 Beauty Care

 

LEAVE A REPLY

Please enter your comment!
Please enter your name here