កាលពីព្រឹកថ្ងៃអង្គារ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ព្រះនាងតូច នរោត្តមជេនណា និង លោកស្រី Rey Sophea ហៅ ផាកប៊ូមខ្មែរ ដែលគេស្គាល់ថាគឺជាអគ្គនាយិការ មជ្ឃមណ្ឌលកែសម្ផស្ស Sophea Skin Care  បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌មួយ ដោយបាននាំយកអំណោយ ជូនដល់គ្រួសារមានជីវភាពខ្វះខាត ចំនួន ៧០ គ្រួសារ  និង សិស្សសាលា ១៥០ នាក់ មកពី ភូមិឈើទាលតូច ឃុំពាមជីលាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អាជ្ញាធរដែនដី ចៅអធិការវត្ត ជាថ្នាក់ដឹកនាំតំបន់ មានទាំងមេភូមិ មេឃុំ និង បងៗប្រជាការពារប្រចាំតំបន់ ជាច្រើនរូបទៀតផងដែរ។ អំណោយដ៏ច្រើននោះ គឺមានការរួមចំណែករបស់លោកស្រី រៃ សុភា និង ស្វាមី ព្រមទាំងក្រុមការងារ។
ព្រះនាងតូចនរោត្តមជេនណា  បាននាំមកនូវព្រះបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ នេះគឺជាការរួមចូលរួមចំណែកក្នុងសកម្មភាពសង្គមរបស់ព្រះនាង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ណាមួយឡើយ។
ព្រះនាងតូច នរោត្តមជេនណា និង លោកស្រី Rey Sophea ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរំលឹកដល់ ប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៨០ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួរ  និងថវិកា ម្នាក់ៗទទួលបាន ២មុឺនរៀល , ចំណែកសិស្សានុសិស្សទទួលបាន សម្ភារសិស្សាថវិកា ៥០០០ រៀល, អាជ្ញាធរដែនដី ១៧នាក់ ក្នុងម្នាក់ៗ ៥មុឺនរៀល, និង ចូលរួមបច្ច័យកសាងវត្ត សុវណ្ណរ៉ាម ហៅវត្តតាប៉ាង ៣០មុឺនរៀលផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here