កាលពីថ្ងៃទី 08 ខែមករា ឆ្នាំ2022មុននេះ អ្នកគ្រូឯកទេសផ្នែកសុខភាពបន្តពូជ សាត ស្រីពៅ ដែលជាអគ្គនាយិការគ្លីនិក SP នៅជ្រោយចង្វារ និងជាតារា Online មួយរូប បានរៀបចំពិធីជួបជុំក្រុមគ្រូពេទ្យដែលជាអ្នកតំណាងផលិតផល SP ជាទ្រង់ទ្រាយធំមួយនៅសណ្ឋាគារផ្កាយ5 សុខាអូតែល។ ជំនួបដែលបានធ្វើឡើងនៅដើមឆ្នាំ 2022នេះ ក៏ជាការបិទវគ្គ វគ្គបណ្ដុះបណ្ដាលលើជំនាញជម្ងឺរកាមរោគ និងការព្យាបាលជម្ងឺរកាមរោគ ដែលគ្លីនិករបស់អ្នកគ្រូបានធ្វើការបង្រៀនជាប្រយោជន៍ដល់ក្រុមគ្រូពេទ្យស្ត្រី ទើបមានពិធីប្រគល់វិញ្ញាបនបត្រនៅក្នុងថ្ងៃនោះដែរ។

អ្នកគ្រូក៏បានអញ្ជើញក្រុមគ្រូៈពេទ្យជំនាញឱ្យមកឧទ្ទេសនាមជាប្រយោជន៍នៅក្នុងពិធីនោះផងដែរ។
អ្នកគ្រូ សាត ស្រីពៅ បានលើកឡើងថា បន្ទាប់ពីបើកគ្លីនិក SP ប្រឹក្សាយោបល់ និងព្យាបាលក្រុមគ្រូពេទ្យរបស់អ្នកគ្រូ បានជួយឱ្យស្ត្រីរហូតដល់ជាង 1000 នាក់ដែលមានបញ្ហាមិនអាចពពោះ ឱ្យពពោះបានសម្រេចនៅក្នុងឆ្នាំ2021 គឺច្រើនជាងក្នុងឆ្នាំ2020 លទ្ធផលនេះហើយដែលធ្វើឱ្យលោកស្រីនិង ក្រុមគ្រូពេទ្យចំនាញកាន់តែមានកម្លាំងចិត្តហើយបន្តបេសកកម្មប្រឹក្សាយោបលជួយស្ត្រី និងពង្រីកការផ្សព្វផ្សាយនូវផលិតផលសុខភាព SP ដើម្បីជួយដល់ស្ត្រី និងបុរសដែលមានបញ្ហាមិនអាចមានកូនជាច្រើនទៀតឱ្យមានកូនតាមបែបធម្មជាតិដោយមិនបាច់ដាក់កូន ឬទៅចំណាយនៅក្រៅប្រទេសតាមក្ដីប្រាថ្នា។

អ្នកគ្រូក៏បានប្រកាសថា នឹងនាំយកនូវផលិតផលសុខភាពថ្មីបន្ថែមទៀត មកជួយដល់ពលរដ្ឋផងដែរបន្ថែមពីលើផលិតផល SP ដែលមានស្រាប់។ នៅពេលល្ងាចលោកស្រីក៏បានចំណាយថវិការក្រុមហ៊ុន ជប់លៀងដល់អ្នកតំណាងទាំងអស់ន Skybar នៅលើដំបូលសណ្ឋាគារធំមួយនៅក្បែរអូតែលសុខា ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here