តាំងពីទៅដល់ទឹកដីអាមេរិក គេឃើញលោកជំទាវ មួយឡេង សប្បាយនឹងទិដ្ឋភាពនៅលើទឹកដីនោះយ៉ាងខ្លាំង ក្រៅពី Live លក់មិនស្គាល់យប់ថ្ងៃ និង ឡើងចុះដឹកឥវ៉ាន់ទៅកាន់រដ្ឋមួយទៅរដ្ឋមួយរហូតអ្នកខ្លះយល់ថាលោកជំទាវភ្លេចចង់ត្រលប់មកស្រុកខ្មែរ។ យ៉ាងណាមិញគេនៅតែឃើញលោកជំទាវរំលឹកជារឿយៗ ពីស្វាមី និង អ្នកនៅពីក្រោយខ្នងលោកជំទាវនៅក្នុងវិស័យជំនួញ ស្របពេលដែលលោកជំទាវបង្ហាញអារម្មណ៍សោកស្ដាយចំពោះអវត្តមានរបស់ស្វាមី និង នារីដែលលោកជំទាវតែងតែរំលឹកដែលមិនបានឡើងមកឆ្លងឆ្នាំនៅអាមេរិកជុំគ្នាតាមការគ្រោងទុក។ លោកជំទាវបានបង្ហាញថាតាមគម្រោង គឺដំណើរទៅអាមេរិករបស់លោកជំទាវ ក៏ត្រូវមានវត្តមានស្វាមី និង ជំនួយការដ៏ពិសេសរបស់លោកជំទាវផងដែរ ប៉ុន្តែដោយសារតែអ្នកទាំងពីរ ជាប់រវល់ឡើងទៅមិនកើតវិញ ទើបលោកជំទាវត្រូវឡើងទៅកើបលុយ និង ឆ្លងឆ្នាំតែជាមួយកូនៗ នៅអាមេរិក។ លោកជំទាវបានប្រកាសប្រាប់ហ្វេនហ្វេនៗគួរអោយចាប់អារម្មណ៍ថា ទន្ទឹមនឹងអារម្មណ៍ខកចិត្ត តែលោកជំទាវក៏ប្រែជាកក់ក្ដៅណាស់ដែរ នៅពេលស្វាមី និង ជំនួយការដ៏ពិសេស មិនអាចឡើងមកអាមេរិកជុំគ្នា។ ជំនួយមុខជំនួញដ៏ពិសេសរបស់លោកជំទាវនោះ គឺប្អូនស្រីថ្លៃរបស់លោកជំទាវ ដោយពេលកន្លងមកគឺលោកជំទាវធ្លាប់បានរៀបរាប់ប្រាប់ផ្ទះតារារួចមកហើយ។ លោកជំទាវបន្តថា រយៈពេលដែលលោកជំទាវស្ថិតនៅអាមេរិក ស្វាមី និង ប្អូនស្រីថ្លៃរបស់លោកជំទាវ គឺបានជ្រោមជ្រែងមុខជំនួញគ្រប់ផ្នែករបស់លោកជំទាវ នៅស្រុកខ្មែរ។ មិនខុសពីលោកជំទាវលើកឡើង គេឃើញ ប្អូនថ្លៃររបស់លោកជំទាវ គឺអ្នកស្រី ឡេង ចាន់ពិសី ដែលជាអ្នកគ្រប់គ្រងហាងមាសពេជ្រ និង មុខជំនួញគ្រឿងសម្អាងរបស់លោកជំទាវ និង ស្វាមីរបស់លោកជំទាវ គឺ ឧត្តមសេនីយ៍ទោផ្កាយ២ លោក ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ រមែងបង្ហាញខ្លួន Live គ្រឿងមាសពេជ្រ និង ផលិតផលផ្សេងៗជំនួសមុខលោកជំទាវ ដែលនៅតែធ្វើអោយអាជីវកម្មគ្រប់មុខរបស់លោកជំទាវ ដំណើរការយ៉ាងរលូននៅស្រុកខ្មែរ បើទោះជាលោកជំទាវកំពុងអវត្តមាន និង កំពុងបង្ហាញខ្លួន នៅអាមេរិក។ មកទល់ពេលនេះ លោកជំទាវមិនទាន់កំណត់ថ្ងៃច្បាស់ ដើម្បីត្រលប់មកស្រុកវិញនៅឡើយទេ បន្ទាប់ពីលោកជំទាវបានអោយប្អូនថ្លៃ គឺអ្នកស្រី ឡេង ច័ន្ទពិសី និង ស្វាមី បន្តដឹកគ្រឿងអលង្ការ និង គ្រឿងសម្អាង ឡើងទៅអាមេរិកបន្តរហូត ដើម្បីLive លក់កើបលុយ។

LEAVE A REPLY

Please enter your comment!
Please enter your name here