កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យ B.M ឆាយ សុបញ្ញា បានបើកសម្ពោធលក់គម្រោងរបស់ខ្លួនយ៉ាងកក្រើក ដោយមានការប្រគំតន្ត្រីពីសំណាក់តារាល្បីៗតែម្ដង។ នេះជាគម្រោងជាប់ផ្លូវកៅស៊ូរបស់រដ្ឋ ដែលជាផ្លូវចូលទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលជាតំបន់ដ៏មានសក្កានុពល។

លោក ទែន ប្រុស ជាម្ចាស់គម្រោង បានអះអាងថាពីមុនមកលោកធ្លាប់តែធ្វើមុខជំនួញផ្សេងៗប៉ុណ្ណោះ តែដោយសារតែកត់សម្គាល់ឃើញថា ទីតាំងដែលបានប្រកាសបើកលក់ គឺជាទីតាំងដែលមានសក្កានុពលខ្លាំង ទើបលោកសម្រាប់បោះទុនប្រមាណជាង១លានដុល្លារ ទិញដីពីពលរដ្ឋ និង ចំណាយលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងទាំងមូល ដើម្បីធ្វើអាជីវកម្ម។ លោកថាគម្រោងនេះ កំពុងទាក់ទាញយ៉ាងខ្លាំង ដោយសារតែមានទីតាំងតែប្រមាណ២គីឡូម៉ែត្រពីផ្លូវបំបែកបត់ចូលគីរីរម្យ ហើយជាទីតាំងដែលជាប់នឹងផ្លូវលើងទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលអំណោយផលបំផុតសម្រាប់សង់ផ្ទះរស់នៅ ឬ ទិញទុកលក់យកចំណេញ។ អ្វីដែលសំខាន់គឺគម្រោងមួយនេះ គឺមានទាំងផ្ទះអាជីវកម្ម និង ទាំងដីឡូតិ៍ ដោយអតិថិជនមានលុយត្រឹមតែជាង៦០០០ដុល្លារ គឺអាចទិញដីក្នុងគម្រោងនេះបាន ខណៈការបង់រំលោះ ឬ បង់ដំណាក់កាលក៏មានភាពងាយស្រួល។

លោក ឆាយ សុបញ្ញា នាយកគម្រោងក្រុមហ៊ុន B.M ឆាយ សុបញ្ញា បានលើកឡើងថា ដីដែលក្រុមហ៊ុនប្រមូលទិញយកមកបើកគម្រោងនេះ គឺមានជាង៤ហិកតារ និង មានប្រមាណជាង៣០០ឡូតិ៍ ប៉ុន្តែក្រុមហ៊ុនបានគម្រោងទិញដីក្បែរខាងដើម្បីពង្រីករួចហើយ ដើម្បីបំពេញតម្រូវការ។ ដោយសារតែគម្រោងមួយនេះ ត្រូវចំទីតាំងដ៏ល្អនេះហើយ ទើបលោកសម្រេចរៀបចំការប្រគំតន្ត្រីធំមួយ ដែលតារាល្បីៗចូលរួមដូចជា លោក ឆន សុវណ្ណរាជ កញ្ញា ប៉ាច គីមមួយ ប្អូនប្រុស ពេជ្រថៃ លោក នាង វ៉ាងសាន់ និង អ្នកនាង ប៉ែន ស្រីពេជ្រ ដែលសុទ្ធសឹងតែជាតារាចម្រៀង ពិធីករ និង ពិធីការិនីល្បីឈ្មោះរបស់ហង្សមាស។ ក្នុងនោះក៏មានតារាយុវវ័យជាច្រើនផ្សេងទៀត ច្រៀងរាំជាច្រើននាក់ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here