បណ្ដាភ្ញៀវចូលរួម និងអ្នកឃើញពីពិធីមិនតិចទេ បានបង្ហាញការចាប់អារម្មណ៍ជាមួយនឹងមង្គលការមួយនៅខេត្តព្រះសីហនុ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ និង ២១ មីនា ក្នុងឆ្នាំ២០២២មុននេះ។ ភាពប្រណិត និងដេគ័រ ដ៍ទាក់ភ្នែករបស់ពិធីនេះ បានធ្វើអោយម្នាក់ៗលាន់មាត់មិនតិចឡើយ។

មង្គលការដ៏អភិជននេះ គ្រាន់តែរោងពិធីគឺឡើងប្រណិតតែម្ដង ដោយលម្អដោយផ្កាស្រស់ ផ្កាជ័រ និងការរចនាមិនធម្មតា ដែលគ្រាន់តែចូលទៅដល់គឺស្លុងភ្នែក។ នៅក្នុងរោងពិធី បណ្ដាភ្ញៀវចូលរួម កាន់តែស្លុងនឹងអេក្រង់តូចធំ ដែលកំពុងចាក់ផ្សាយ និង បន្តផ្ទាល់ពីទិដ្ឋភាពពិធីគ្រប់ជ្រុង ដែលធ្វើអោយអ្នកចូលរួមដូចស្ថិតក្នុងរោងកុន ហើយមើលឃើញពីពិធី និង មុខមាត់ម្ចាស់ពិធី ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗ ដែលធ្វើអោយភ្ញៀវតូចធំជក់ចិត្តទស្សនា ហើយអង្គុយច្រូងច្រាងពេញរោង។ ក្រលេកទៅមើលកូនកំលោះកូនកូនក្រមុំឯណោះ គឺស្អាតស្ទើរគ្មានចន្លោះទាំងឈុតដែលបានបង្ហាញ និង ការតុបតែងមុខលើកសម្រស់តែម្ដង។ កម្មវិធីទាំងមូលក៏មានក្រុមពិធីការគ្រប់ផ្នែកតាំងពីរោងពិធីរហូតដល់ខាងក្នុង មានកាហ្វេBrown សម្រាប់បម្រើជូនភ្ញៀវ យកហាងនំល្បីឈ្មោះមួយ ដុតនំថ្មីៗជូនភ្ញៀវ។

ពិធីនេះកាន់តែមានភាពអធឹកអធម នៅក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដោយភ្លៀវកាន់តែស្លុងនឹងដេគ័រផ្កា និង ភាពប្រណិតនៃពិធីទ្វេរដង។ អ្វីដែលភ្ញៀវកាន់តែលាន់មាត់ទៅទៀតគឺវត្តមានតារាល្បីៗរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា , លោក ឆន សុវណ្ណរាជ, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, លោក អេឡិច ចន្ត្រា, លោក រិន សាវ៉េត, និង អ្នកនាង សួន ចន្ថា ជាដើម។ ម្ចាស់ពិធីដ៏ប្រណិតនេះ គឺកូនកំលោះឈ្មោះ លីម គឹមហង្ស កូនក្រមុំឈ្មោះ តឹក សារិតា ដែលជាអ្នកជំនួញនៅខេត្តព្រះសីហនុ។ ពិធីនេះ គឺប្រណិត ហើយកក្រើកទាំងពេលព្រឹកនៅក្បែរផ្សារលើ(ភូមិបុរីកម្មករ) និង ទាំងនៅសណ្ឋាគារសុខា។ អ្វីដែលគេទប់ការសរសើរមិនបាន គឺពិធីដ៏ធំមួយនេះ ហ៊ានចំណាយយកសុទ្ធតែក្រុមហ៊ុនល្បីៗ ដែលមានសេវាកម្មយក្សមកពីភ្នំពេញរហូតដល់៨ក្រុមហ៊ុនផ្សេង ដែលគ្រាន់តែឮឈ្មោះ គឺញាក់សាច់។ ក្រុមហ៊ុនធំៗ ដែលធ្វើអោយមង្គលការទាំងមូលកក្រើកដល់កម្រិតនេះ រួមមាន សម្អាងការប៉ារ៉ាឌី , ក្រុមហ៊ុនបម្រើសេវាកម្ម Live ក្នុងពិធី Best Solution ដែលល្បីក្នុងពិធីមង្គលធំៗ, ចុងភៅសេងហុងហេង ក្រុមហ៊ុនថត និង ផលិត Pre-wedding The Ring Wedding Cambodia, ក្រុមហ៊ុន NTT-Tech Ligting and LED Screen, ក្រុមពិធីការឈូកប្រណិត, ក្រុមហ៊ុនដេគ័រផ្កា D-Floral និង ក្រុមហ៊ុនតន្ត្រី របស់លោក អេឡិច ចន្ត្រា។ នេះក៏ចាត់ទុកថាគឺជាមង្គលការដែលហ៊ានចំណាយដ៏ខ្ពស់មួយ ដែលហ៊ានប្រមូលផ្ដុំក្រុមហ៊ុនធំៗទាំង៨មកពីភ្នំពេញ ដែលធ្វើអោយកក្រើកមហាជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here