មានការចាប់អារម្មណ៍មិនតិចឡើយ ចំពោះវត្តមានបុគ្គលល្បីៗ និង តារាៗដែលមានកេរ្តិ៍បោះសំឡើងយ៉ាងច្រើនកុះករ ល្ងាចថ្ងៃទី 7 ខែ មេសា ឆ្នាំ 2022 មុននេះ នៅក្នុងពិធីដ៏ធំរបស់ក្រុមហ៊ុន Khmer Beverages។ នេះជាកម្មវិធីទ្រង់ទ្រាយធំប្រចាំឆ្នាំ របស់ក្រុមហ៊ុនដ៏ធំមួយនេះ ដែលត្រូវបានគេស្គាល់រួចមកហើយ ថាជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា លើការផលិតស្រាបៀរ និង ភេសជ្ជៈ។ នេះជាពិធីជប់លៀងដ៏អស្ចារ្យ ដែលមានឈ្មោះថា« 180 Glow Party Premium Draft Beer » ដើម្បីស្វាគមន៍សមាជិកថ្មីរបស់ Cambodia Beer គឺ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ។
វត្តមានដ៏ខ្ពង់ខ្ពស់នៅក្នុងកម្មវិធីនោះ គេឃើញមានវត្តមានរបស់លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង និងលោក ឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្នុងនោះ ថ្នាក់ដឹកនាំ ផ្សេងទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែ វើ រី ជី ស ក៏មានវត្តមានច្រើនណាស់ដែរ ដោយគេឃើញសិល្បករ-សិល្បការិនីល្បីៗ បង្ហាញខ្លួនរហូតដល់ 180 រូប ដើម្បីអោយត្រូវនឹងអត្ថន័យនៃកម្មវិធី។

ពិធីជប់លៀងអបអរសម្មិទផលថ្មីនេះផងដែរមានការដើរបង្ហាញម៉ូដបែប Glow in the dark ពីសំណាក់តារាម៉ូដែលស្រស់ស្អាតតែងខ្លួនប្លែកៗ យ៉ាងទាក់ទាញ អ្នកចូលរួម។ វត្តមានតារាចម្រៀង លោក Zono, លោក វង្ស តារារតនា, កញ្ញា យូរី ព្រមទាំងតារាសម្ដែង និង តារា TikTok ល្បីៗដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងបណ្ដាញសង្គម រឹតតែញ៉ាំងអោយកម្មវិធីទាំងមូលទាក់ភ្នែកនៅក្នុងពិធី។ ក្នុងនោះកម្មវិធីកម្សាន្តសប្បាយ ច្រៀងរាំ និង ឱកាសបានភ្លក់រសជាតិស្រាបៀរ កម្ពុជា premium Draft ដំបូងគេ ហើយមានសភាពកុះករ ក៏ជាអ្វីដែលធ្វើអោយកម្មវិធីទាំងមូលអធឹកអធម។

លោក ឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន Khmer Beverages បានមានប្រសាសន៍ថា « ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វ នៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ គឺខុសពីសម័យមុន ដែលតម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយ៍ដ្ឋានផ្ទាល់ ទើបអាចទទួលទាន ស្រាបៀរដ្រាហ្វប្រភេទនេះបាន» ។

តាមការបញ្ជាក់ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុត ឬ Super Fresh និងមានអាយុកាល រហូតដល់ទៅ ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេស អាចបញ្ចេញពន្លឺ នៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹត ឬ Glow in the dark ។ ដបរបស់ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វនេះ ត្រូវបានរចនាយ៉ាងប្រណិត និងមានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ ទៅជាខៀវ នៅពេលស្រាបៀរត្រជាក់ដល់កម្រិត ដ៏ដូចជាមានកម្របងាយស្រួលបើក និងមានសំឡេងពិរោះ ។ លក្ខណៈពិសេសទាំងនេះ គឺមានតែស្រាបៀរ កម្ពុជា តែប៉ុណ្ណោះ ។

លោកឧកញ៉ា លាង ពៅ បន្តអះអាងថា « ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយ នៅប្រទេសកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប ។ វាគឺមិនមែនជាស្រាបៀរ ដ្រាហ្វធម្មតានោះទេ វាគឺជាព្រីមៀម ដ្រាហ្វ បៀរ ច្រកចូលក្នុងដបពណ៌បៃតងយ៉ាងល្អប្រណិត » ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុក លើផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែក ជូនដល់អតិថិជនជានិច្ច ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន មានផលិតផលល្បីៗជាច្រើន ដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំង នៅលើទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here