បើទោះជាជីវិតឯកជនរបស់អ្នកនាង អេន សុខនី អគ្គនាយិកាក្រុមហ៊ុន ESN ដែលកំពុងជោគជ័យក្នុងការវាយលុកទីផ្សារផលិតផល ESN មិនទាន់មានភូមិគ្រឹះស្កឹមស្កៃ និង គ្រឿងអលង្កាពេជ្រធំៗ ដូចតារាអនឡាញ ទាំងឡាយ តែតារាហ្វេសប៊ុករូបនេះ បានប្រកាសពីភាពស្កប់ស្កល់របស់ខ្លួន ដែលអ្នកនាង កំពុងតែមាន។ អ្នកនាងហាក់រំភើប នឹងអ្វីដែលនាងខំសាង នឹងអះអាងថា គឺទោះជាមិនអស្ចារ្យដូចគេ ក៏អ្នកនាងពេញចិត្ត។

អ្នកនាង អេន សុខនី បានប្រកាសនៅលើបណ្ដាញសង្គមថា រាល់ថ្ងៃខ្ញុំមានសំណាង3សំខាន់ៗ
👉 ទី១ មានគ្រួសារល្អ
👉 ទី២ មានអ្នកជួយជ្រោមជ្រែងពីគ្រួសារសងខាង
👉 ទី៣ មានអ្នកជួយមេីលថែរក្សាកូនតូចៗ។ ការប្រកាសរបស់អ្នកនាង បានធ្វើអោយអ្នកគាំទ្រច្រើនណាស់ បង្ហាញការចាប់អារម្មណ៍ ហើយសំណេររបស់អ្នកនាង ក៏ជាក្រើនរំលឹកផងដែរ ដើម្បីអោយមនុស្សគ្រប់រូបអោយតម្លៃលើអ្វីដែលខ្លួនឯងមាន។ អ្នកនាងក៏ត្រូវគេកត់សម្គាល់ថាកាន់តែស្រស់ស្អាតជាងមុន ក្រោយពេលអ្នកនាងបង្កើនការវាយលុកទីផ្សារ លើផលិតផលអនឡាញ ដោយបាននាំចូលសាប៊ូ ម៉ាស់ជែល និង ផលិតផលជាច្រើនមុខទៀត ដែលធ្វើអោយអ្នកនាង កាន់តែកាន់តែមានឱកាសកើបលុយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here