កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២២ លោកឧកញ៉ា យ៉ន សេងហាន បានបើកវគ្គបណ្ដុះបណ្ដាលើជំនាញអចលនទ្រព្យ និង បង្ហាញពីការរីកចំរើនក្នុងវិស័យនេះ យ៉ាងអធឹកអធម នៅក្នុងសណ្ឋាគារតារាអ៊ែរផត។ សិក្សាកាមរហូតដល់ ២៤០រូប បានទទួលការបណ្ដុះបណ្ដាលនេះ ខណៈដែលការបណ្ដុះបណ្ដាលនេះ បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការបណ្ដុះជំនាញផ្នែកអចលនទ្រព្យក្នុងចង្កោមយុវជន។

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន បានថ្លែងបញ្ជាក់ថា បើទោះជាស្ថានភាពកូវីត១៩ នៅតែបន្តអូសបន្លាយ តែវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាគឺនៅតែល្អប្រសើរ ទើបចាំបាច់អោយក្រុមហ៊ុនត្រូវតែបណ្ដុះជំនាញក្នុងចង្កោមយុវជន ដើម្បីអោយក្លាយជាធនធានកាន់តែខ្លាំងនៅក្នុងការជួយដល់វិស័យមួយនេះ។ លោកឧកញ៉ាថា ក្រោយការបោះឆ្នោតឃុំសង្កាត់ វិស័យដីធ្លីនៅតាមតំបន់ជាយក្រុងនឹងកាន់តែល្អប្រសើរ ហើយធនធានទាំងជាង២០០នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការជំរុញអោយវិស័យដីធ្លី និង អចលនទ្រព្យនៅក្នុងប្រទេស កាន់តែអាចពង្រីកខ្លួន។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ចាត់ទុកថាគឺជាវគ្គបណ្ដុះបណ្ដាលដែលមានទ្រង់ទ្រាយធំមួយផងដែរ ខណៈដែលក្រុមហ៊ុននេះ ក៏នឹងបង្កើតវគ្គបណ្ដុះបណ្ដាលនេះជាប្រយោជន៍អោយបានច្រើនទៀត ក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here