កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន ESNC ដែលកំពុងវាយលុកទីផ្សារលើផលិតផលគ្រឿងសម្អាង ម៉ាក ESN ក្រោមការដឹកនាំរបស់លោកស្រី អេន សុខនី ជាអគ្គនាយិកាក្រុមហ៊ុន បានដឹកនាំតំណាងចែកចាយ និង ក្រុមការងារចុះទីផ្សារយ៉ាងសស្រាក់សស្រាំ នៅក្នងទីរួមខេត្តកំពង់ចាម។ ក្រោយសកម្មភាពចុះចែកខិត្តប័ណ្ណ ដែលមានសមាជិកជាច្រើននាក់នេះ ក្រុមហ៊ុនក៏បានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅប្រាសាទភ្នំហាន់ជ័យ និង ជប់លៀងបោះតង់ នៅតំបន់លម្ហែកាយ CL Han Chey Resort ដែលជាកន្លែងលម្ហែកាយដែលអ្នកខ្លះហៅថា មណ្ឌលគីរីទី២ ដែលមានទីតាំងនៅជិតទីរួមខេត្តកំពុងចាមនោះផង ដោយលោកស្រីចាត់ទុកថា នោះគឺជាការជួបជុំតំណាងចែកចាយ និង ក្រុមការងារនៅខេត្តកំពង់ចាមមួយ ដើម្បីបង្កើតនូវអនុស្សាវរីយ៍មួយរួមគ្នា។ យ៉ាងណាមិញនេះគ្រាន់តែជាតំណាងក្រុមហ៊ុន ក្នុងចំនួនតូចប្រចាំក្រុមហ៊ុនតែប៉ុណ្ណោះ ដោយក្នុងពេលខាងមុខ លោកស្រីក៏នឹងដឹកនាំក្រុមតំណាងឆ្នើមៗផ្សេងទៀត អោយមកដើរកម្សាន្ត និង សម្រាកបោះតង់ដូចគ្នានេះ ដើម្បីសប្បាយៗ។ ក្នុងពិធីជុំលៀងបោះតង់នោះផងដែរ ក៏មានសិល្បករពីគ្រួសារតារាកម្ពុជា និង ផ្ទះតារាចូលរួមជាច្រើននាក់ផងដែរ ដែលកាន់តែញ៉ាំងអោយដំណើរកម្សាន្តទាំងមូលសប្បាយរីកាយ។ តារាសិល្បៈ ដែលបានឡើងពីភ្នំពេញ ទៅជប់លៀងបោះតង់ នៅគម្រោងដីលម្ហែកាយ នៅ CL Han Chey Resort នោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា. លោក រុន ណាកូ ពិធីករផ្ទះតារា. លោក VJ Anbe. កញ្ញា អ៊ុង នីនិច្ច តារាចម្រៀង. កញ្ញា A Beeza អតីត Miss Grand ប្រចាំខេត្តសៀមរាប. លោក ថន ណារ៉ុង តារាចម្រៀង ដៃគូព្រះនាងតូច នរោត្តម ជេនណា. លោក មាស សៀវប៉ាយ តារាសម្ដែង. កញ្ញា ស្រីតី អតីត Miss Grand Cambodia. លោក តារា វិច្ឆ័យ តារាសម្ដែង. កញ្ញា អ៊ុង ស្រីនាថ សិល្បការិនី. លោក ភី ធិរាជ តារាចម្រៀង. លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាង Mr.Man និង សិល្បករសិល្បការិនីមួយចំនួនទៀត។ នេះក៏ចាត់ទុកថា គឺជាសកម្មភាពលម្ហែកម្សាន្តរួមគ្នា នៅក្នងតំបន់រមណីយដ្ឋាន ដែលត្រូវគេចាត់ទុកថា គឺជាមណ្ឌលគីរីទី២ ដែលមានទីតាំងជិតនឹងភ្នំហាន់ជ័យ និង ស្ថិតនៅមិនឆ្ងាយ ពីទីរួមខេត្តកំពង់ចាមនេះផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here