កាលពីល្ងាចថ្ងៃទី 10 កញ្ញា ឆ្នាំ 2022 មុននេះ ក្រុមហ៊ុន អ៊ីផូស ហ្គោ ឌីជីថល ឯ.ក ( EPOS GO DIGITAL CO.,LTD. បានធ្វើពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី ទំនើបកម្មអាជីវកម្ម ( ePOS-GoDigital App ) ដែលជាកម្មវិធីផ្ដោតទៅលើអាជីវកម្មមកពីគ្រប់តំបន់សុទ្ធសាធ ជាបណ្ដុំនៃការទិញលក់តាមរយៈការ Scan QR សុវត្ថិភាពជំនួយដល់ការរកស៊ីដល់ម្ចាស់អាជីវកម្មតូចធំ និង ជាប្រព័ន្ធជំរុញដល់ការលក់តាមទីផ្សារសកល។ ដោយលោកអ្នកអាចធ្វើការ Download យកទៅប្រើប្រាស់បានតាមរយៈប្រព័ន្ធ Android និង App Store យ៉ាងងាយស្រួល។ នៅក្នុងពិធីនេះដែរគេសង្កេតឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិ
ត្តិយស ដែលជាសហគ្រិន និង ម្ចាស់អាជីវកម្មល្បីៗនៅកម្ពុជាយ៉ាងកុះករបានមកចូលរួម ព្រមទាំងមានការចាប់រង្វាន់ធំៗជាច្រើន រួមទាំងពិសារអាហារបុហ្វេរដ៏ឈ្ងុយឆ្ងាញ់នៅក្នុងសណ្ឋាគារ ភ្នំពេញ លំដាប់ផ្កាយ5ផងដែរ។

លោក ឃើរី ឡេង នាយកបច្ចេកវិទ្យា ក្រុមហ៊ុន EPOS GO DIGITAL CO.,Ltd បានមានប្រសាសន៍ថា គុណតម្លៃ5យ៉ាងរបស់កម្មវិធី ទំនើបកម្មអាជីវកម្ម ឬ EPOS-GoDigital app វាមានប្រសិទ្ធភាពទៅលើ ប្រព័ន្ធនៃការគ្រប់គ្រងការលក់របស់អ្នកលក់ជំនាន់ថ្មី,ប្រព័ន្ធទំនើបកម្មនៃអាជីវកម្ម, ជាប្រព័ន្ធជំរុញពន្លឿននូវការលក់របស់អស់លោកអ្នក ហើយវាមានភាពសមញ្ញព្រមទាំងងាយស្រួលក្នុងការប្រើប្រាស់បើទោះជាអស់លោកអ្នកពុំមានជំនាញផ្នែកបច្ចេកវិទ្យាទាល់តែសោះក៏អាចប្រើបាន និង មានតម្លៃទាបបំផុតចំពោះការចុះឈ្មោះដាក់លក់នូវសេវ៉ារបស់អស់លោកអ្នកនៅក្នុង app ចាប់ពី 10$ តែប៉ុណ្នោះក្នុងមួយខែ ដែលចំណុចសំខាន់ៗទាំងនេះហើយដែលម្ចាស់អាជីវកម្ម Online នៅកម្ពុជារបស់យើងគួរតែជ្រើសរើសប្រើប្រាស់នូវ app មួយនេះ។

ផ្ទុយមកវិញលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីក្នុង ePOS-GoDigital App ដែលជាកម្មវិធីទំនើបកម្មអាជីវកម្មមួយដ៏សំខាន់ និង មានសារៈប្រយោជន៍ចំពោះម្ចាស់អាជីវកម្មតាមប្រព័ន្ធ Online សព្វថ្ងៃ ក្នុងការគ្រប់គ្រងនូវប្រព័ន្ធនៃការលក់ជំនាន់ថ្មី ព្រមទាំងអាចជួយបង្កើនការលក់ដោយស្វ័យប្រវត្តិ24ម៉ោង គ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយការបញ្ជាទិញក៏មានភាពងាយស្រួលជាមួយនឹងប្រព័ន្ធ Scan QR code តាមរយៈ EPOS-QR សម័យទំនើបដែលកំពុងពេញនិយម និង ជួយកាត់បន្ថយភាពរវល់របស់ម្ចាស់អាជីវកម្មបានរហូតដល់ 70% ប្រកបដោយសុវត្ថិភាព គ្មានហានិភ័យក្នុងការក្លែងបន្លំ ឬ បាត់បង់អតិថិជន។ ម្យ៉ាង App មួយនេះបានផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលជាអ្នកទិញ និង ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីទំនើបមួយនេះ ដោយគ្រាន់តែធ្វើការបញ្ជាទិញតាមរយៈ EPOS-QR មិនបារម្ភពីការបាត់បង់ បាក់បែក ឬ ទទួលបានទំនិញខុសពីការកុម្មង់ ហើយកាន់តែពិសេសទៀតនោះលោកអ្នកនឹងទទួលបាននូវការទិញនៅក្នុងតម្លៃដើមក្រោមទីផ្សារ ហើយការដឹកជញ្ជូនក៏មានភាពឆាប់រហ័សថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here