កាលពីថ្ងៃទី ១៤ តុលា ឆ្នាំ២០២២ ក្រុមហ៊ុនធំ២ គឺក្រុមហ៊ុន AZ Group Company និង ក្រុមហ៊ុន AZ-TKK ROBOTICS Product & Technology បានចុះកិច្ចព្រមព្រៀងជាផ្លូវការមួយរួមគ្នា ដើម្បីផ្គត់ផ្គង់មនុស្សយន្ត ឬ Robot គ្រប់ប្រភេទពីរោងចក្រនៅក្នុងប្រទេសចិន ដែលកំពុងពេញនិយម មកកាន់កម្ពុជា។ ក្នុងចំណោមមនុស្សយន្តដ៏ទំនើបនោះ ក៏មាន Robot មួយប្រភេទ ដែលមានសមត្ថភាពអាចធ្វើការងារផ្ទះ ដូចជាមនុស្ស ត្រូវបាននាំចូលផងដែរ។

លោក Khoy Dara ជំនួយការផ្ទាល់របស់អគ្គនាយកក្រុមហ៊ុន AZ Group បានលើកឡើងថា Robot ដែលក្រុមហ៊ុនទាំងពីរនឹងធ្វើកាតនាំចូលមកកម្ពុជានេះ គឺអាចបម្រើការក្នុងការលើកដាក់ ការរៀបចំទំនិញ និង ការរៀបចំឯកសារ ហើយអាចឆ្លងឆ្លើយជាមួយមនុស្ស ប្រៀបដូចជាមនុស្សពិតៗដូចគ្នាដែរ។ មនុស្សខ្លះក៏អាចធ្វើការងារផ្ទះ និង មើលថែមនុស្សចាស់ បានដូចគ្នានឹងមនុស្ស ទើបធ្វើអោយក្រុមហ៊ុនមានទំនុកចិត្តយ៉ាងខ្លាំង សម្រាប់ទីផ្សារនាំចូល។ ក្រុមហ៊ុនក៏ទទួលសេវាកម្មជួល Robot ក្នុងវិស័យរកងចក្រ ក្នុងផ្សារទំនើប និង ក្នុងហាងជាដើម ដើម្បីអោយម្ចាស់អាជីវកម្មទាំងអស់នោះ កាន់តែមានភាពងាយស្រួល។ លោកថា មនុស្សយន្តកំពុងក្លាយជាដៃគូការងារដ៏ស្មោះត្រង់ ក្លាយជាបុគ្គលិក ដែលមានភាពអំណត់ ហើយក៏នឹងក្លាយជាសមាជិកគ្រួសារដ៏ល្អរបស់មនុស្សផងដែរ ដែលកាន់តែធ្វើអោយក្រុមហ៊ុនទាំងមូលមើលឃើញពីភាពជោគជ័យ។

ក្នុងពេលអនាគត លោកក៏ជឿជាក់ថា ប្រទេសកម្ពុជានឹងមានតម្រូវមនុស្សយន្តតាមប្រភេទផ្សេងៗ កាន់តែច្រើន តាមរយៈការផ្គត់ផ្គង់ដ៏សំបូរបែបរបស់ក្រុមហ៊ុន AZ Group និង ដៃគូផងដែរ។ នៅក្នុងកម្មវិធីចុះ MOU នោះក៏មានភ្ញៀវកិត្តិយស ជាម្ចាស់អាជីវកម្មតូចធំ ជាច្រើនចូលរួម ខណៈដែលបណ្ដាក្រុមហ៊ុនច្រើនណាស់ បាននឹងកំពុងកម្ម៉ង់ Robot ប្រភេទធ្វើការក្នុងហាង ដើម្បីបំពេញសេចក្ដីត្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here