ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt ច្រានចោល អំពីសេចក្តីប្រកាសរបស់ (ក.ប.ប)

0

កាលពីរសៀល ថ្ងៃពុធ ទី២៦ សីហា ឆ្នាំ២០២០ ក្រុមហ៊ុនម្សៅទឹកដោះ នូទ្រីលេត បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្តីពីការបដិសេដ និងច្រានចោលរបស់ទ្រាំងស្រុង នូវសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយ ហៅកាត់ថា «ក.ប.ប» ដែលបានចេញផ្សាយ នៅលើផេកផ្លូវការ កាលពីព្រឹកថ្ងៃពុធ ទី២៦ សីហា ស្តីពីកិច្ចប្រជុំ ការបង្ហាញលទ្ធផលវិភាគដោយមន្ទីរពិសោធន៍ ផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt។

យោងតាមសេចក្តីជូនដំណឹង
ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត សូមបដិសេធទាំងស្រុងនៅលទ្ធផលនៃការប្រកាសរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ (ក.ប.ប) ដែលចេញនៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
ក្រុមហ៊ុន Nutrilatt សង្កេតឃើញថាមានភាពមិនប្រក្រតីជាច្រើន នៅក្នុងការប្រកាសលទ្ធផលជា ឯកត្តោភាគីរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលលទ្ធផលនោះមានភាពខុសគ្នាយ៉ាងខ្លាំង ពីលទ្ធផលដែលក្រុមហ៊ុនទទួលបានពីមន្ទីរពិសោធន៍ BVAQ និងមន្ទីរពិសោធន៍ ALS នៃប្រទេសសឹង្ហបុរី ដែលមានលេខកូដ៖ 537 / 562 / 563 / 568 ដែលអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តែងតែយកទៅធ្វើពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេត សូមបដិសេធមិនទទួលស្គាល់លទ្ធផលឯកត្តោភាគីដែលចេញដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាដាច់ខាត។
ហើយការធ្វើបែបនេះរបស់ ក.ប.ប បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនយ៉ាងខ្លាំងជាទីបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here