ភោជនីយដ្ឋាន Love និង Duplex បន្តគោលការណ៍អនាម័យតាមក្បួនមន្ត្រីណែនាំ

0


ដោយមើលឃើញ ពីសារៈសំខាន់នៃ ការទប់ស្កាត់ មេរោគ កូវីដ អោយកាន់តែមានភាព ប្រសើរឡើង មន្ត្រីក្រសួងទេសចរណ៍ផ្នែក ប្រយុទ្ឋប្រឆាំង អនាម័យ មេរោគ កូវីដ បានចុះ តាមទីតាំង បណ្តាហាងនិង ភោជនីដ្ឋានមួយចំនួន សំដៅរួមគ្នាទប់ស្កាត់មេរោគខាងលើ។ នៅក្នុងនោះយើងឃើញថា នៅទីតាំងភោជនីយដ្ឋាន Love និង Duplex បានចូលរួមសហការជាមួយមន្ត្រី ផ្នែកទេសចរណ៍ ជុំការអនុវត្តន៍គោរពតាមផែនការ។

ពិធីខាងលើនេះ បានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០ ស្ថិតនៅ បរិវេណ ភោជនីយដ្ឋានLove និង Duplex ដែលមានទីតាំង តាមបណ្តោយផ្លូវ ២៧៨ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ ឬខាងលិចវត្តលង្ការ។ នាឱកាសនោះ បណ្តាមន្ត្រីជំនាញ បានចុះ ពិនិត្យលើ បរិយាកាសនៃ ផ្ទៃភោជនីយដ្ឋាន ក្នុងការរៀបចំ ក្បួនអនាម័យ ចូលក្នុងកម្រិតស្តង់ដារ ហើយឬក៏នៅ។ ជាការមើលឃើញ ហាងខាងលើបាន យកចិត្តទុកដាក់ ជាសំខាន់ លើផ្នែកអនាម័យ ដូចជា មានដាក់ម៉ាសុីនស្គេនកំដៅ មុខទ្វាចូល ទឹកអាល់កុលលាង សម្អាតដៃ និង ជែលលាងដៃ ពេញ បរិវេណហាង ទាំងផ្នែកខាងលើនិងខាងក្រោម។

តាមការអះអាង ពីម្ចាស់ភោជនីយដ្ឋាន Love និង Duplex Restaurant បានគូសបញ្ជាក់ថា « ស្របពេល បញ្ហាកូវីដ កាន់តែថមថយ ហើយ រដ្ឋាភិបាល កម្ពុជា បានបើក ឱកាស បណ្តាគ្រឹះ ស្ថាននានា និងបណ្តា ភោជនីយដ្ឋាន ហាង ទំនើប ទាំងក្នុងក្រុង និងតាមខេត្ត។ សម្រាប់ ភោជនីយដ្ឋាន Love និង Duplex Restaurant ក៏ធ្វើការ គោរព និងអនុត្តន៍ តាមនូវគោលការណ៍ របស់មន្ត្រី ក្រសួងទេសចរណ៍ ស្តី ពីភាពអនាម័យ អោយល្អ និង កិច្ចទប់ស្កាត់មេរោគ កូវីដ។ ហាងដដែល លើកយកហេតុផល ទៀតថា ហាងយើង ជាប្រចាំតែង តែគោរព លើក្បួនអនាម័យ ជាដរាប មានឧបករណ៍ ពិនិត្យ យូរមកហើយ ជូនដល់ អតិថិជន មកកម្សាន្ត រហូតមក ហើយ វិធីទប់ស្កាត់នេះ នៅតែបន្ត ធ្វើជានិច្ចតទៅ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here