ផលិតផលស្រាក្រហមដ៏ល្បីរបស់ ឈីលី បង្ហាញខ្លួននៅកម្ពុជា

0

កាលពីថ្ងៃទី26 កញ្ញា ឆ្នាំ2020មុននេះ រីស៊ត កោះស្លាកែត បានធ្វើពិធីជួបជុំញ៉ំាអាហារសាមគ្គីទ្រង់ទ្រាយធំ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ដើម្បីប្រកាសបង្ហាញផលិតផលស្រាក្រហម PENGWINE ដ៏ល្បីរបស់ប្រទេស ឈីលី។ ពិធីនោះក៏មានការចូលរួមពីសំណាក់ លោក Chris Milliken ស្ថាបនិកស្រាទំពាំងបាយជូរ PENGWINE, អ្នកស្រី Eve Lai នាយកអភិវឌ្ឍន៍ប្រចាំតំបន់, លោក NV អ្នកគ្រប់គ្រងក្រុមហ៊ុន DAVITRA និងលោក Ohlala អ្នកគ្រប់គ្រងស្រាទំពាំងបាយជូរ PENGWINE ផងដែរ។

លោក ង៉ែត វិសុទ្ធ តំណាងឱ្យ DAVITRA (Cambodia) Co.,Ltd បានមានប្រសាសន៍ថាការនាំចូលស្រាក្រហម PENGWINE គឺដើម្បីជម្រុញបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនិយមពិសារស្រាក្រហមពីប្រភពនានា ឱ្យងាកមកភ្លក់ស្រាក្រហមដែលមានប្រភពនៃវត្ថុធាតុដើម និងការផលិតច្បាស់លាស់។

លោកបានបន្តទៀតថា « យើងពិតជាមានសេចក្ដីសោមនស្សរីករាយ និងមានមោទនភាពដែលក្រុមហ៊ុន DAVITRA (Cambodia) Co.,Ltd ទទួលបានសិទ្ធិនាំចូលផ្ដាច់មុខនូវស្រាក្រហមនេះ ពីប្រទេស ឈីលី ។ ពិធីសម្ភោធនេះជាសក្ខីភាពមួយ បង្ហាញឱ្យឃើញនូវស្រាក្រហមមួយប្រភេទទៀតដែលទទួលបានមេដាយមាស និងប្រាក់ជាច្រើនលើគុណភាព។

ថ្វីត្បិតតែក្រុមហ៊ុនទើបតែចាប់ផ្ដើមចែកចាយមែន ប៉ុន្តែក៏មានតំណាងចែកចាយក្នុង20 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះដោយសារតែក្រុមហ៊ុន DAVITRA ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ហើយនឹងចូលមករួមចំណែកយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌ និងការជួយសង្គមជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here