មកទល់ពេលនេះសិល្បៈចម្រៀង របស់សុខ ពិសីហាក់នៅទ្រឹងមិនទាន់ឃើញថាប្រសើរ។យ៉ាងណា សុខ ពិសីនៅតែត្រូវបានគេចាត់ទុកថាជាតារាចម្រៀងពេញនិយម។ទោះបីជានាងមិនសូវ មានបទចម្រៀងផ្ទុះកក្រើកដូចមុនតែនាងត្រូវបាបគេចាត់ទុកថាសំខាន់ស្ថិតក្នុងលំដាប់តារាជួរមុខដដែល។
សុខ ពិសី ដូចតារាផ្សេងៗទៀតដែរ ដោយបាត់បង់ការច្រៀងសម្ដែង Concerts នៅតាមបណ្ដាខេត្តទាំងស្រុងតែម្ដង ព្រោះតែកូវីដ-១៩ ទើបធ្វើឲ្យនាងប្រឈមភាពស្ងប់ស្ងាត់បន្ដិច ខណៈដែលការច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ ក៏គេមិនសូវឃើញតារាចមនរៀងរូបនេះ ឡើងឆាកញឹកញាប់ដូចតារាផ្សេងទៀតដែរ។នាងបានលេចមុខច្រើន នៅលើប្រព័ន្ធលក់អនឡាញផលិតផលដោយទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ភ្ញៀវ និងអតិថិជន។ដូចនេះហើយទើបគ្រប់ពេល សុខ ពិសីចេញ មុខLike video នាងបានបង្ហាញភាពច្បាសលាស់ក្នុងការស្រូបចំណេះដឹង ពីអត្ថប្រយោជន៍នៃការធ្វើការប្រើប្រាស់ផលិតផលរបស់នាង។
ការងាកទៅធ្វើជំនួញនេះ ធ្វើឲ្យពិសី នៅតែមមាញឹកខ្លាំង ហើយគីឡូនាងក៏ស្រកចុះជាងមុនឆ្ងាយដែរ ពោលគឺរាងស្វែលតូចច្រឡឹងតែម្ដង ដែលធ្វើឲ្យអតិថិជនរបស់នាងកាន់តែចាប់អារម្មណ៍លើរូបសម្រស់ពិសី ជាងមុនទៀត។រហូតមកទល់ពេលនេះ សុខ ពិសីនៅតែបន្តលាក់បាំងដំណឹងស្នេហា ។ នាងនៅតែធ្វើអោយគេតាមដានថាតើពេលណាព្រមបើកបេះដូង ប្រកាសអោយគេដឹងមុខមាត់គូស្នេហ៍ពិតប្រាកដមូលហេតុស្នេហាលាក់កំបាំងលែងសំខាន់ទៀតហើយនៅសម័យហ្វេសប៊ុកប្រព័ន្ធអនឡាញនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here