មានការអោយដឹងថា តារាចម្រៀងនិងជាម្ចាសពាន I am a single Cambodia រដូលកាលទី២ វី ឌីណែតបានបង្កើតមុខរបរផ្ទាល់ខ្លួន។ មុខរបរ នោះត្រូវបានឌីណែត មិនមានការចេញមុខ ក្នុងការមើលគ្រងដោយយោងលើការមមាញឹកជាមួយសិល្បៈ។ សញ្ញាមួយនេះទើបគេយល់ថា វី ឌីណែតក៏មានសមត្ថភាពឈោងចាប់មុខរបរ មិនចាញ់គេប៉ុន្មានឡើយ។

វី ឌីណែត កម្របើកចិត្តបង្ហើបអោយគេដឹងណាស់នូវមុខរបរផ្នែកថែរក្សាសម្រស់របស់នាង។ មុខរបរមួយនេះនាងបានចាប់ដំណើរការយូរមកហើយ ដែលមានការសហការគ្នាឬភាគហ៊ុនចូលគ្នា។ ឌីណែតដាក់ទុន ចូលរួមបានខ្លះយូរៗម្តងនាង ចូលរួមមកមើលការខុសត្រូវ ឯគ្លីនិកសម្រស់របស់នាងនោះគ្រប់គ្រងដោយអ្នកជំនាញច្បាស់លាស់ឯផលិតផលសុទ្ធតែមានគុណភាពល្អ។ម្ល៉ោះហើយទើបទទួលបានការគាំទ្រយ៉ាងប្រសើរពីសំណាក់មហាជន។
វី ឌីណែត កំពុងតែល្បីល្បាញនៅក្នុងវិស័យចម្រៀងអំឡុងពេលនេះនាងមុនពេលល្បីឈ្មោះក៏ជួបការតស៊ូ ក្នុងមុខអាជីពសិល្បៈមិនតិចនោះទេ។នាងបានការចង្អុលបង្ហាញប្រាប់គន្លឹះច្រៀងពីឪពុកលោកហួរ ឡាវី ដែលរិតតែរុញអោយនាងកាន់តែយល់ច្បាស់អំពីតិចនិចលើកដាក់សំឡេង។ជោគជ័យសិល្បៈពេញដោយការគាំទ្រវី ឌីណែត បិទបេះដូងមិនទាន់បើកចិត្ត ទទួលយកបុរសណាជាគូជីវិតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here