អគ្គនាយិការគ្លីនិក Sophea Skincare ផ្ដល់យុទ្ធសាស្ត្រពិសេសៗជូនតំណាងចែកចាយ

0

កាលពីព្រឹកថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2020 មុននេះអគ្គនាយិការគ្លីនិកថែរក្សាសម្រស់ Sophea skincare បានបើកកិច្ចប្រជុំសិក្ខាសាលាសម្រាប់តំណាងចែកចាយធំៗឆ្នើមប្រមាណជាង10នាក់ ដើម្បីផ្ដល់នូវយុទ្ធសាស្ត្រថ្មីៗ និងផ្ដល់នូវមតិយោបល់រិះរកដំណោះស្រាយផ្សេងៗដែលកើតមានឡើងនៅក្នុងការលក់ ដែលកម្មវិធីនេះដែរបានប្រព្រឹត្តទៅនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ទួលទំពូង។ នៅក្នុងជំនួបនេះដែរក៏មានវត្តមានវាយគ្មិនកិត្តយសដែលជាអ្នកឯកទេសផ្នែកទីផ្សារលោក គ្រូ នេន សុធី ចូលខ្លួនមកបង្ហឹកបង្ហាត់បន្ថែម និងផ្ដល់នូវយុទ្ធសាស្ត្រទីផ្សារផ្សេងៗដើម្បីឱ្យកាន់តែច្បាស់ពង្រឹងសមត្ថភាពនៅក្នុងការលក់។

អ្នកស្រី រៃ សោភា អគ្គនាយិកាគ្លីនិក Sophea Skincare ដែលត្រូវបានគេស្គាល់ថាគឺជាតារា Tiktok និង តារា Facebook ដ៏ល្បីមួយរូបដែលគេឱ្យរហ័សនាមថា Parkboom ខ្មែរបានមានប្រសាសន៍ថា សិក្ខាសាលាលើកដំបូងដែលអ្នកគ្រូបានរផបចំឡើងនេះគឺដើម្បីព្រង្រឹងផ្លូវចិត្តតំណាងចែកចាយឱ្យកាន់តែមានទំនុកចិត្តនៅក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុនដែលចេញពីគ្លីនិកថែរក្សារសម្រស់ផ្ទាល់។ ម្យ៉ាងអ្នកស្រីក៏ចង់បង្កើនភាពស្និតស្នាលរវៀងតំណាចែកចាយជាមួយនឹងម្ចាស់ក្រុមហ៊ុន ពិសេសដឹងពីបញ្ហាខ្លះៗដែលកើតមានឡើងនៅក្នុងការលក់របស់តំណាងនីមួយៗដែលគាត់បានយកផលិតផលយកទៅចែកចាយឱ្យអតិថិជន។

អ្នកស្រីបន្តថា ថ្វីត្បិតតែជាលើកដំបូងនៅក្នុងការជួបជុំតំណាងចែកចាយជាលក្ខណៈសិក្ខាសាលាជាផ្លូវការក៏ពិតមែន ប៉ុន្តែលោកស្រីក៏ធ្លាប់ជួបជុំសំណេះសំណាលជាមួយក្រុមតំណាងចែកចាយពីមុនមកជាញឹកញាប់ផងដែរ។ ដោយសារមានការគាំទ្រពីសំណាក់អតិថិជននៅក្នុងគ្លីនិកច្រើនលើសលប់ទើបលោកស្រីមានការរវល់ដកឃ្លាពុំរួចពីមួយថ្ងៃទៅមួយថ្ងៃ ទើបលោកស្រីមិនអាចរកពេលប្រមូលផ្ដុំតំណាងឱ្យមកជួបជុំផ្ដល់យោបលជាលក្ខណៈបែបនេះ។ ហើយនៅក្នុងស្ថានភាពសព្វថ្ងៃកំពុងមានផលប៉ះពាល់ពីជម្ងឺកូវីដ19 និងការរៀបចំកម្មវិធីមានភាពប្រថុចញ៉ុចទើបលោកស្រីមិនអាចអញ្ជើញតំណាងចែកចាយច្រើនឱ្យមកប្រមូលផ្ដុំគ្នា និងមិនចង់រំខានដល់ពេលវេលាតំណាងចែកចាយតាមខេត្តក្រុងផ្សេងៗ ទើបលោកស្រីសម្រេចអញ្ជើញតំណាងធំៗតាមរាជធានីខេត្តមួយចំនួនដើម្បីឱ្យចូលរួម និងបន្តចែកចាយទៅកាន់កូនក្រុមរៀងៗខ្លួន។

អ្នកស្រីបន្ថែមថា ព្យាយាមដកឃ្លាខ្លះពីការងារដើម្បីប្រមូលផ្ដុំតាំណាងចែកចាយឱ្យបានចូលរួមធ្វើកម្មវិធីសិក្ខាសាលាបែបនេះនាឱកាសក្រោយៗទៀត ដើម្បីឱ្យពួកគាត់កាន់តែ មានទំនុកចិត្តនៅក្នុងការលក់ផលិតផលពីគ្លីនិក Sophea Skincare ពិសេសទទួលចំណេះដឹងថ្មីៗនៅក្នុងវិស័យអនឡាញពីសំណាក់លោកស្រីផ្ទាល់ និងពីអ្នកជំនាញផ្នែកទីផ្សារ។

LEAVE A REPLY

Please enter your comment!
Please enter your name here