កាលពីព្រឹកថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2020 មុននេះលោក K01 បានស៊ដឹកនាំសប្បុរសជនចុះទៅសម្ភោធនិងប្រគល់ផ្លូវមួយខ្សែរជូនសាលាបឋមសិក្សាមួយកន្លែងដែលស្ថិតនៅក្នុងស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ ផ្លូវមួយខ្សែរដែលបាលបនសាងសង់ឡើងអស់ប្រមាណជាង ៣០ លានរៀលនោះ គឺជាការប្រកូកប្រកាសរ៉ៃអង្គាសដោយលោក K01 ហើយមានការចូលរួមពីសប្បុរសជនមួយចំនួន។

លោក K01 បានថ្លែងបញ្ជាក់ថាដោយសារតែឃើញការបង្ហោះរបស់នាយកសាលាបង្ហាញពីការខ្វះខាតនាយកសាលា ព្រៃគ្រីខាងត្បូង ដែលស្ថិតនៅភូមិព្រៃគ្រីខាងត្បូងក្នុងស្រុក ជល់គិរី បង្ហោះពីការខ្វះខាតស្របពេលដែលទីតាំងនោះក៏ស្ថិតនៅក្នុងស្រុកកំណើតរបស់លោក ទើបជាហេតុធ្វើឲ្យលោកសម្រេចចិត្តចេញមុខរ៉ៃអង្គាសដោយផ្លូវចូលសាលាបឋមសិក្សានេះ គឺមានការចំណាយអស់ជាង ៣០លានរៀល ដោយថវិការទាំងអស់នេះសុទ្ធសឹងតែមានការចូលរួមបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី ដោយលោកគ្រាន់តែចេញមុខប្រកូកប្រកាសនិងជួយផ្ទាល់ខ្លួនបានមួចចំនួនប៉ុណ្ណោះ។

នៅក្នុងពិធីកាត់ខ្សែរបូរប្រគល់ផ្លូវនោះ លោក K01 ក៏បានកៀរគរសប្បុរសជនដែលរួមមានទាំងសិល្បករសិល្បការិនីមួយចំនួនផងដែរ។ ក្នុងនោះរួមមានលោក ឃីម រតនះ បានផ្ដល់ម៉ាស់ចំនួន ២០០០ ម៉ាស់ និងអាល់កុលចំនួន ៥០០ដប តាមរយៈលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ប្រគលជូនដល់លោក K01 ដើម្បីឲ្យលោកចាត់ចែងជូនដល់សាលា និង សហគម។ ពិធីនោះក៏មានការចែកសៀវភៅប៊ិក និងថវិការមួយចំនួនដល់សិស្សមួយចំនួនផងដែរ។

លោកK01 និងកញ្ញា ឌួង ហ្សូរីដា ក៏បានសន្យារួមគ្នាថានឹងជួយស្វែងរកមូលនិធិជួយកសាងខ្លោងទ្វារ និងជួយកសាងអាគារមួយខ្នង ដែលសាលានោះបានស្នើរសុំព្រោះមានការខ្វះខាតនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here