នេះជាសាមួយដែលបានផ្តល់អោយ តាមរយៈលោកឧកញ៉ា ធ្វើអោយបុរស និង ប្តីប្រពន្ឋទាំងឡាយដែលតស៊ូជាមួយគ្នាកាន់តែយល់ចិត្តគ្នាក្រោយយល់ភាសាលើកទឹកចិត្តបែបនេះ ការបង្ហាញលើកនេះនឹងធ្វើអោយជីវិតប្តីប្រពន្ឋទាំងអស់ បន្តជួយមើលថែគ្នាទាំងមានសុខនិងទុក្ខ ដើម្បីនាំសុខសុភមង្គលជូនដល់អ្នកផ្ទះទាំងមូល។

អ្នកឧកញ៉ា គិត ម៉េង​ ដោយសារតែលោកឲ្យតម្លៃភរិយា និង គោរពប្រពៃណីខ្មែរ លោកបានរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ធំ ជាមួយភរិយារបស់លោក គឺលោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) ដែលជាអតីតសិល្បការិនី និងពិធីការិនីល្បីឈ្មោះ មានរូបសម្រស់ស្រស់ស្អាតផូរផង់ដាច់គេ កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីបាន
ភា្ជប់ស្នេហានិងរួមរស់ជាមួយគ្នា បានកូន៤នាក់ (ស្រី២ ប្រុស២) រួចទៅហើយ ។ ពិធីមង្គលការរបស់លោក បានទទួលកិត្តិយសដ៏ធំធេង ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

អ្នកឧកញ៉ាគិត ម៉េង បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថា «សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក។  សិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្ស ជាមូលដ្ឋានទាំង៣០ របស់យើង គឺមានសារសំខាន់ដូចៗគ្នា ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។  ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here