អ្នកស្រី ចាន់ សោភ័ណ្ឌ រំភើបស្ទើរហោះមានវាសនាក្លាយជាម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ

0

មួយប្រាវនេះ តារាអនឡាញលេចធ្លោ ស្រីអូនសម្រស់ធម្មជាតិ បានធ្វើរឿងមួយដោយមិននឹកស្មានដោយអ្នកនាងស្រាប់តែប្រកាសទទួលយកម្តាយធម៌ដល់ទៅ៤រូប។ តារាសម្តែង អ្នកស្រីចាន់ សោភ័ណ្ឌ ក៏បានក្លាយជាម្តាយធម៌ស្រីអូនទាំងមិននឹកស្មានដល់ អ្នកស្រីបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលហើយរំភើប មិនស្មានអ្នកជំនួញដ៏ជោគជ័យម្នាក់បែរជានឹកឃើញ អ្នកស្រីរហូតធ្វើរឿងធំមួយ។

សំឡេងខ្សឹបខ្សួលអួតដើមក អ្នកស្រី សោភ័ណ្ឌ បាននិយាយថា បងរកពាក្យពេជ្រអ្វីនិយាយមិនបាននោះទេ នៅពេលឃើញក្មួយស្រីអូនសម្រេចប្រកាសបងអោយក្លាយជាម្តាយធម៌។បងអត់និយាយចូលតួយំសម្តែងនោះទេនោះជារឿងរំភើបពិតមែន។អ្នកស្រីគ្មានអ្វីក្រៅពីពាក្យអរគុណនូវសណ្តានចិត្តដ៏ជ្រះថ្លា របស់ ស្រីអូន ដែលរមែងជួយដល់គេឯងមិនថាបងឬ សិល្បករនោះទេ។ សូមបុណ្យកុសលការសាងល្អនេះជួយអោយស្រីអូន និងក្រុមគ្រួសារទាំងមើលនិងមុខរបររកសុីទទួលបានភាពលូតលាស់តទៅមុខទៀតហើយជួបតែមនុស្សល្អរាប់អាន។

ការបង្ហាញនេះធ្វើអោយមហាជន ជាច្រើនមានការកោតសរសើរនូវចិត្តជ្រះថ្លារបស់ស្រីអូន ជាការមើលឃើញស្រីអូនជាអ្នកចិត្តបុណ្យមួយរូបដែលមិនចេះមើលរំលងចំពោះអ្នកក្រីក្រលំបាក មួយឆ្នាំៗអ្នកនាងនិងស្វាមីបានចំណាយលើផ្នែកមនុស្សធម៌ច្រើនក៏ដូចជាការងារសង្គម នេះជាកិត្តិយសដែលសាងអោយជនជំនាន់ក្រោយមើលឃើញពីគម្រូ។

LEAVE A REPLY

Please enter your comment!
Please enter your name here