អ៊ុន អាលីហ្សា បង្អួតសម្រស់កៀកថ្ងៃសម្រាលកូន

0

រំលងមិនបានប៉ុន្មានផងចំណងអាពាហ៍ពិពាហ៍របស់ តារាសម្ដែងអ្នកនាង អ៊ុន អាលីហ្សា និងស្វាមីបានមួយឆ្នាំគត់ហើយ ថែមទាំងបន្សល់ទុកនូវចំណងដៃកូនក្នុងផ្ទៃដែលកៀកនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ កៀកថ្ងៃសម្រាលនាងក៏បានផ្ដិតយករូបភាពមានផ្ទៃពោះរបស់ខ្លួនដើម្បីទុកជាអនុស្សាវរីយ៍ ថ្វីត្បិតតែកំពុងពរពោះជិតគ្រប់ខែយ៉ាងណាក្ដីតែសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត ។

ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំរបស់នាង និងស្វាមី យោងតាមការបង្ហោះរបស់អ្នកនាង អាលីហ្សា បានបង្ហាញពីក្ដីប្រាថ្នាដ៏មានអត្ថន័យទៅកាន់ស្វាមីដោយអ្នកនាងបានសរសេររៀបរាប់ថា « រីករាយថ្ងៃខួចអពាហ៍ពិពាហ៍របស់ពួកយើង22.6.2019.22.6.2020សូមអោយសេចក្តីប្រាថ្នារបស់ពួកយើងបានសំរាចក្នុងពេលឆាប់ៗសូមអោយប្តីមានសុខភាពល្អរកលុយបានច្រើនៗនិងឈ្នះអស់មាសត្រូវជាពិសេសស្រលាញ់ប្រពន្ធច្រើនៗហាហាអូនស្រលាញ់ប្តីខ្លាំងណាស់អូនសង្ឃឹមថាយើងនិងបានជួបគ្នាក្នុងពេលឆាប់ៗmiss and love you so much honey 🎂🎂🎉🎊🎊🎉🎂🎁🎈🎊😘😘😘😘»៕

គួរបញ្ជាក់ផងដែរថា អ្នកនាង អាលីហ្សា បានរស់នៅឃ្លាតឆ្ងាយស្វាមីមួយរយៈពេលធំមកហើយ ដោយអ្នកនាងកំពុងរង់ចាំទិដ្ឋការធ្លាក់មកដើម្បីបានទៅរស់នៅឯសហរដ្ឋអាមេរិក ។ ម្យ៉ាងវិញទៀតនៅថ្ងៃស្ម្រាលកូនដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនោះ ក៏ស្វាមីរបស់នាងបានត្រឹមតែជូនពរពីចម្ងាយ មិនអាចមកថែទាំនាងក្នុងពេលសសៃខ្ចីដែរ ដោយហេតុថាមានការបិទជើងហោះហើរព្រោះជម្ងឺកូវីដ ១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here