តារាចម្រៀង រូបរាងសង្ហាហ្សូណូ ត្រូវបានប្រិយមិត្តជាច្រើនលើកនិយាយថាលោក មានភាពបុិនប្រសព្វក្នុងការថែរក្សារាងរៅ អោយមើលទៅស្វាហាប់យ៉ាងណាពេលនេះតារាឆ្នាំនៅក្នុង វិស័យចម្រៀងហ្សូណូមាន តិចនិចហើយបានធ្វើរឿងមួយនេះជាប្រចាំដែល រុញអោយលោកប្រែប្រួលសម្បូរអ្នកលង់ស្នេហ៍បែបនេះ។

ហ្សូណូ ត្រូវបានយុវវ័យ ជាច្រើនស្រឡាញ់ចូលចិត្ត ដោយសាររូបសម្បត្តិផង និងទឹកដមសំឡេងពិរោះលួងលោមគួរអោយចង់ស្តាប់ លោករក្សាបានភាពស្រស់ស្អាតបែបនេះ បានច្រើនឆ្នាំកន្លងមកហើយ ការរក្សាជំហរបានល្អដោយសារ តែមានការព្យាយាមខិតខំធ្វើអោយបានប្រសើរថែមទៀត ម្ល៉ោះហើយគ្រប់ជំហ៊ានចេញ ទៅណាមកណាលោកហ្សូណូត្រូវបានគេលើកសរសើរថា សង្ហាដងខ្លួនមាំទាំពូកែថែ។

ហ្សូណូ អោយដឹងថា នេះមិនមែនជាការបានមកមិនមានការព្យាយាមនោះទេ។ប្រការសំខាន់យើងត្រូវចេះ តស៊ូហើយកំណត់អោយបាន លោកថាបើទោះជាលោកមាន ការរវល់បែបណាឬត្រូវជាប់ថតហើយសេសសល់ម៉ោង គឺរត់មកហាត់ប្រាណហើយ ត្រឡប់ទៅថតវិញក៏សុខចិត្ត មនុស្សយើងមិនមែនអមតៈនោះទេ តែត្រូវគិតអ្វីដែលជាការជួយរក្សាសុខភាព អាយុយ៉ាងច្រើន១០០ឆ្នាំគឺយើងអស់ហើយតែត្រូវធ្វើអ្វីដែលជួយយើង ក្រៅពីនេះអាហារក៏ញាំអោយត្រូវរបថមិនស្រវាហួសហេតុតាមឃ្លាន លើសពីនេះទៅទៀតគឺការចេះរើសផលិតផលដែលជួយអោយយើងលេចធ្លោវ័យក្មេងព្រោះសម្រស់ក៏ជា រឿងចាំបាច់មិនថាស្ត្រីឬបុរសឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here