នៅពេលបង្ហាញតម្រូវ មួយនេះគេក៏ មិននឹកស្មានថា ហុិន ច័ន្ទនីរត្ន័ ពិតមិនចង់បានគូនិស្ស័យស្រឡាញ់នាង ជាបុរសដែលចូលចិត្តសម្ញែងនាង ដោយអួតអំណាចជះលុយអោយបាក់ចិត្តនោះឡើយ បុរសដែលស្រីស្អាតរូបនេះ មានចេតនាផ្តោតលើឃើញថា អាចមិនខុសពីនារីផ្សេងប៉ង គឺចំនេះដឹងភាពស្មោះត្រង់និង ការយោគយល់ចេះជួយគ្នាគ្រប់រូបភាព លើសពីនេនេះនាងស្អាត តែនៅមិនព្រមទាន់បើកឱកាសទទួលយកអ្នកណា។

ហុិន ច័ន្ទនីរត្ន័ ធ្លាប់លេចឭថា ចង់កម្រងស្នេហ៍ជាមួយបុរសម្នាក់ដែលនាង យល់ថាល្អ យ៉ាងណាមិញចំណងនោះ បានដាច់គ្នាលេងពាក់ព័ន្ធហើយត្រូវបានស្រីស្អាតរូបនេះនៅសម្ងំលាក់បាំងមិនសូវចង់និយាយអ្វី ច្រើនពីគម្រោងស្នេហា។បើទោះជាពេលនេះនីរត្ន័ ចូលដល់វ័យកាលច្រើនតែនាងមិនសូវ ស្រវាយកពាក្យថាចូលរោងការអោយគេឃើញសោះ។ទោះជាហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ដំបៅបេះដូងជាច្រើនលើកច្រើនសាមែន ប៉ុន្តែតាមព័ត៌មានថា តារារួមអាជីពជាច្រើននៅតែសរសើរពិធីការិនីតូចច្រឡឹងរូបនេះថា នាងមិនរំភើបដោយសារតែប្រុសៗអ្នកធំចង់ជះលុយលើនាងនោះទេ ពោលគឺបុរសដែលអាចយកបេះដូងនាងបាន ទាល់តែនាងស្រលាញ់ប្រុសនោះដែរ ទើបទៅរួច។

ដោយឡែកកន្លងមក ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ ធ្លាប់វាចាថា ចិត្តនាងចង់រៀបការ និងមិនទាន់ចង់ធ្វើកូនក្រមុំមែនទែន គឺ ៥០% ស្មើគ្នា ហេតុនេះហើយមិនអាចកំណត់បានថា ពេលណាទើបលាភាពនៅលីវដូចគេនោះបានទេ គេនៅបន្តតាមដានមើលថាតើដល់ពេលណា តារាមុខស្រស់រូបនេះព្រម ទទួលយកស្នេហាហើយបង្ហាញហ្វេនៗអោយជួយគាំទ្រ មានតែពេលវេលាទៅមុខទៀត ប៉ុណ្ណោះជាអ្នកបង្ហាញអោយគេឯងដឹងឭការណ៍ពិតបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here