បទ«រាំស្ទាយក្មេង​ » ចម្រៀងថ្មីរបស់យូរីនៅ ហង្សមាស ហាក់ទទួលបានការរិះគន់

0

មហាជនក៏ដូចជាហេ្វនៗ មិនតិចនាក់នោះទេមានការភ្ញាក់ផ្អើលនិង ទទួលបានការចាប់អារម្មណ៍ក្រោយពេលដែលយូរី ស្រាប់តែក្លាយជាតារាចម្រៀងនៅ ហង្សមាស អ្វីដែលប្លែកនឹង ជារឿងតាមដានថ្មីមួយទៀតគឺចម្រៀងដែលនាងបំបែកទីផ្សារលើទ្រនំថ្មីហាក់មានភាពរិះគន់ខ្លះលើអ្នកស្តាប់ តែយ៉ាងណាក៏បានទម្លាយហេតុផលមកវិញពី សំណាក់អ្នកនិពន្ធ សួន ពិសិដ្ឋ។

លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធបទ រាំស្ទាយក្មេង ដែលច្រៀងដោយ​ យូរី​ ដែលទទួលការរិះគន់ពីមហាជនមួយចំនួនថាយកលំនាំបទ​​ baby shark ។
លោក សួន ពិសិដ្ឋ បានចាត់ទុកការយល់ឃើញពីមហាជនពាក់ព័ន្ធបញ្ហាខាងលើនេះថា ជាការភាន់ច្រឡំ​​ ត្បិតបទ​ រាំស្ទាយក្មេង គឺត្រូវបានលោកនិពន្ធថ្មីទាំងអស់។
អ្នកនិពន្ធរូបនេះបានលើកឡើងតាមរយះការliveវីដេអូ​ តាមគណនេយ្យហ្វេសប៊ុកលោកថា​ ការលើកឡើងថាបទ រាំស្ទាយក្មេង​ ដូចទៅនឹងបទ baby shark នោះគឺមិនពិតឡើយ ព្រោះទាំងការនិពន្ធទំនុកច្រៀង និងភ្លេងគឺមិនដូចគ្នានោះឡើយ។
លោកបញ្ជាក់ថា លោកបាននិពន្ធបទ រាំស្ទាយក្មេង​នេះឡើង គឺបានពិភាក្សាគ្នារវាងលោក និង យូរី​ ដោយផ្ទាល់ ដោយសារយូរី​ នាងមានបំណងចង់ផ្លាស់ប្តូរបរិយាកាស ក្នុងការបំពេញបំណងសម្រាប់ក្មេងៗ ដែលចំណុចនេះមានមហាជនមួយចំនួនអាចមិនទាន់យល់ លោក សួន ពិសិដ្ឋ បទរាំស្ទាយក្មេង នេះ​ស្តាប់ទៅស្រដៀងបទ​ baby shark ។ ប៉ុន្តែបទ យូរី ច្រៀងនេះគឺជាការនិពន្ធថ្មីទាំងស្រុង លោក សួន ពិសិដ្ឋ លោកទទួលស្គាល់នូវការរិះគន់​ ហើយលោកក៏បានអានរាល់ការរិះគន់របស់មហាជនផងដែរ ខណៈពេលលោកព្រមទទួលយកការរិះគន់ក្នុងន័យស្ថាបនា។

លោកបានស្នើសុំអោយមហាជនមួយចំនួនដែលបានរិះគន់ដោយពាក្យអសុរស និង ពាក្យមិនសមរម្យអោយធ្វើការពិចារណាឡើងវិញ ព្រោះទាំងលោកដែលជាអ្នកនិពន្ធ​ និងយូរី​ ជាអ្នកច្រៀងនោះបានប្រឹងខ្លាំងទម្រាំសម្រេចបានបទមួយបទនេះឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here