គង់ សុជាតិ ថ្ងៃ Christsmasចង់បានជាងគេកាដូបេះដូងជា វិបុល

0

ថ្ងៃនេះជាថ្ងៃទី២៥ ធ្នូ ២០២០ដែលប្រជាជននៅប៉ែកអឺរ៉ុបហៅថាបុណ្យណូអែលមានបណ្តាពលរដ្ឋជាច្រើន បង្ហាញទឹកចិត្តស្រឡាញ់រាប់អានគ្នាខ្លះនាំគ្រួសារដើរកម្សាន្តខ្លះទៀតទិញជាកាដូបង្ហាញទឹកចិត្តអោយគ្នា យ៉ាងណាមិញ គង់ សុជាតិនិង លោក ជា វិបុល បានបង្ហាញឈុតសម្លៀកបំពាក់ក្រហមបរិយាកាសបុណ្យណូអែល យ៉ាងស្រស់ស្អាតរហូតមានការសរសើរ។

តាមរយៈការបង្ហាញនូវរូបភាពនេះ ច្បាស់ណាស់ថា ឆ្នាំនេះអ្នកនាង គង់ សុជាតិប្រាកដជាទទួលបាននូវ កាដូល្អៗមានតម្លៃពីសំណាក់លោក ជា វិបុល ដែលជាស្វាមី ដោយសារតែមានការឆ្លងកាត់រឿងរ៉ាវជាច្រើនហើយពេលនេះបានផុតទុក្ខព្រួយទើបតប ត្រឡប់មកវិញគឺការបង្ហាញនូវទឹកចិត្តស្រឡាញ់គ្នា ក្រៅពីនេះឃើញថាក្រៅពីត្រូវរ៉ូវគ្នាឡើងវិញ ទាំងអ្នកនាង គង់ សុជាតិ និង លោកជា
វិបុលឃើញថា ផ្អែមល្ហែមលើសដើមតែម្តង។

អ្នកនាង គង់មសុជាតិ ថារឿងកាដូពីស្វាមីគឺចង់បានហើយអោយតែទឹកចិត្តប៉ុន្តែគាត់ផ្តល់អោយយើងវិញអស់ហើយនូវអ្វីៗដែលគាត់មាន នោះជាក្តីស្រឡាញ់ដែលលើសពីកាដូ។គ្មានអ្វីដែលលើសលុប ជាងកាដូបេះដូងនោះទេ ហើយនេះជាអ្វីដែលអ្នកនាងជាប្រពន្ធចង់បាន យើងនិងខិតខំថែរក្សាចំណងស្នេហាមួយនេះ អោយបាននៅគង់វង្សបន្តទៀតព្រោះយើងតស៊ូណាស់ទម្រាំហែលបានពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here