មហាជនជាច្រើនបានចាប់អារម្មណ៍ មិនស្ទើរនោះទេនៅពេលដែល មាស សុខសោភា ចូលផលិតកម្មរាម Ream ដែលជាផលិតកម្មទើបបង្កើតថ្មី ម្នាក់ៗរំពៃថា សោភា នឹងហក់ទៅហង្សមាស ឬហ្គាឡាក់សុី តែនឹកស្មានមិនដល់ថានាងសម្រេចយកទីកន្លែងថ្មីមួយដែលជឿជាក់អោយលេចធ្លោ។

មានតម្រុយខ្លះបានបង្ហាញអោយដឹងថា ហេតុផលដែលមាស សុខសោភាមិនរើសយកផលិតកម្ម ល្បីឈ្មោះទាំងនោះមកធ្វើការជាមួយអាចមានរឿងខ្លះមិនសង់តង់គ្នា។ ម្ល៉ោះហើយជម្រើស ដែលចំអ្វីដែលចង់បានគឺជម្រើសថ្មីដែលផ្តល់សញ្ញាប្រសើរដល់នាង លើសពីនេះបទចម្រៀងរបស់នាងនៅរាមក៏ឃើញបន្តបញ្ចេញជា ហូរហែរដោយទទួលបានការតាមដានច្រើនពីមិត្តអ្នកស្តាប់។

បើមាស សុខសោភា ចូលហង្សមាស អំឡុងពេលដែល ឱក សុគន្ធកញ្ញា មានប្ដីនិងកូននេះ ជាឱកាសល្អបំផុតដែលនាងអាចយកតំណែងលេខ១ មកវិញ ប៉ុន្ដែបើនាងទៅចូល Galaxy រឹតតែល្អថែមទៀត ព្រោះធ្វើជាដៃគូជាមួយលោកព្រាប សុវត្ថិ ដែលមិនទាន់មានដៃគូឆ្លងឆ្លើយ។ ប៉ុន្តែនៅពេលដែលនាងសម្រេចចិត្តទៅផលិតកម្មរាម នោះ ទោះជាបទចម្រៀងមិនទាន់ចេញមែន ប៉ុន្ដែពិបាកទប់ទល់ជាមួយតារាចម្រៀងផលិតកម្មធំផ្សេងៗទៀត ដូចជា តារានៅហង្សមាស និង Galaxy។

តាមព័ត៌មានថា មាស សុខសោភា បានបរាជ័យក្នុងការចរចាជាមួយ ហង្សមាស ព្រោះតែរឿងជាកញ្ចប់ដែលមានន័យថា សោភា ទាមទារឲ្យបងប្រុសរបស់នាង មានតំណែងនៅហង្សមាស ដែរនោះ នៅទីបំផុតមិនអាចទៅរួច ធ្វើឲ្យ សោភា ក៏មិនអាចក្លាយទៅជាសមាជិករបស់ហង្សមាស ដដែល បន្ទាប់ពីលេចឮថា នាងចូលហង្សមាស ជាង១០ឆ្នាំទៅហើយ តែចុងក្រោយនៅតែមិនអាចក្លាយទៅជាការពិតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here