កំពូលតារាចម្រៀង ព្រាប សុវត្តិបានដើរចេញពីហង្សមាស ជិត៤ខែទៅហើយ ដើម្បីទៅជ្រកទ្រនំថ្មី Galaxy ដោយទុកឲ្យកូនប្រុសទាំង៣ របស់លោក មានសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ បន្ដច្រៀងនៅហង្សមាស ដដែល។ដំណើរចាកចេញពី ទ្រនំច្រៀងរាប់ឆ្នាំនេះធ្វើអោយអ្នកណាៗក៏ភ្ញាក់ផ្អើលដែរ។

យ៉ាងណាមិញ លោកនៅបន្តមានវត្តមានកូនប្រុស ទាំង៣របស់លោក អុកឡុកវេទិកាចម្រៀងអោយផលិតកម្មហង្សមាស។លើសពីនេះទៅទៀត ឃើញថា កូនប្រុសទាំង៣មានកូនទី២ ចេញសញ្ញាអាចគ្រងការច្រៀងនិងសម្តែងរបស់ខ្លួនកាត់តាមឪពុកបាន សូម្បីតែ លោកព្រាប សុវត្ថិ ក៏សង្ឃឹមខ្ពស់លើកូនប្រុសនោះដែលធម្មជាតិផ្តល់អោយប្រសើរជាងគេច្រើន។

មិនខុសពី អ្នកនិពន្ធបទភ្លេងល្បីឈ្មោះរូបនោះ អះអាងឡើយ ព្រោះនៅរយៈពេលចុងក្រោយនេះ កូនទី២ របស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ នោះ គឺពិតជាមានរាសីឡើងជាងមុនមែន ក្រោយច្រៀងនិងសម្ដែងជាមួយកញ្ញា រ៉េត ស៊ូហ្សាណា តាមរយៈបទ ”សុំខុសមួយយប់” ដែលបទនេះត្រូវបានយុវវ័យគាំទ្រគួរសម បន្ទាប់ពីមុនីនាគ ធ្លាប់សម្ដែង MV ជាមួយហ្សាណា បទ ”សង្ស័យ” មក។គេនៅបន្តតាមដានមើលតទៅទៀតថា តើនឹងបន្តឈលើទ្រនំនេះយូរឬទេ។យ៉ាងណាហ្វេនៗយល់ថានេះជាការងារខុសគ្នា បែកទ្រនំពីឪពុកតែកូនទាំង៣នៅតែមានចម្រៀងផ្សាយនៅតាមទីផ្សារដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here