ផលិតករវ័យក្មេង មួយរូបបាន ចេញមុខបង្ហាញនូវខ្សែវិដេអូអប់រំមួយ ដែលផ្តោតសំខាន់នូវ អត្ថន័យនិយាយពី ការប៉ះពាល់របស់មនុស្សលោក ស្តីពីការវាយប្រហារដោយមេរោគកូវីដ។ នោះជារឿងមានឈ្មោះថា «The 2020»៕លោកអ្នកបានទស្សនាហើយ វានឹងក្លាយជាបទពិសោធន៍មួយ ដើម្បីអោយយើងកាន់តែប្រុងប្រយ័ត្នបន្ថែម។

លោកធី វណ្ណថា វ័យ២៧ឆ្នាំ ដែលធ្លាប់ចេញមុខផលិតរឿងខ្លីៗបែប លក្ខណៈអប់រំភាគច្រើនអោយខាងបរទេស។លោកបានលះបង់ប្រាក់បៀវត្សជាច្រើន ងាកមកកសាងផលិតរឿងដែល មានចរិកអប់រំដល់សង្គមហើយស្ទើរតែគ្មានធនផលិតខ្លួនឯង។ លោក វណ្ណថា លើកបញ្ជាក់ថា រឿង«The 2020»នេះលោកផលិត ជារូបរាងបានដោយសារ មានជំនួយខ្លះពីអ្នកឧបត្ថម្ភដែលស្រឡាញ់អត្ថន័យ។រឿងនេះផ្តោត អោយបងប្អូនយើង បន្តការចេះការពារ បន្តទៀតលើមេរោគកូវីដ១៩។យើងពេញ១ឆ្នាំ២០២០ រងសម្ពាធមិនតិចនោះទេ ដោយសារ មេរោគនេះរហូតធ្វើការអ្វីលេងកើត ខាតបង់ប្រាក់ចំណូលមិនតិចនោះទេ។២០២១ មកដល់យើងគួរតែការពារដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងសង្គម។

ធី វណ្ណថា ធ្លាប់បានសាងស្នាដៃលេចធ្លោរក្នុងវិស័យភាពយន្តជាច្រើនដូចជារឿង”វីរនារីក្នុងភ្លើងគំនុំ” និងរឿង”ឧក្រិតជន” ជាដើម។ ថ្មីៗនេះលោក បានបង្កើតស្នាដៃភាពយន្តអប់ខ្លីៗឆ្លុះបញ្ចាំងពីតថភាពសង្គមពិតជាក់ស្តែង និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។

LEAVE A REPLY

Please enter your comment!
Please enter your name here