មិនត្រឹមសម្ងំកើបលុយនោះទេ លោកស្រី ហឹង សុឃាង ក៏កាន់តែស្អាតគួរអោយឈ្លក់វង្វេងផងដែរ

0

ក្នងនាមជាអគ្គនាយិកាក្រុមហ៊ុនអនឡាញមួយរូប លោកស្រី ហឹង សុឃាង ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ក្រុមហ៊ុន HSKL និងជាម្ចាស់ប្រេនផលិតផលកូរ៉េ KK8 ស្ទើរតែមិនស្រវាស្រទេញខុសពីគេតែម្ដង។ នៅលើផេក និង អាក់ខោនផ្លូវ លោកស្រីមិនត្រូវបានគេឃើញ Live យប់ Live ថ្ងៃ ដើម្បីប្រឹងប្រូម៉ូតផលិតផលដូចម្ចាស់ផលិតផលផ្សេងទៀតនោះទេ គឺលោកស្រីបែរជាបង្ហោះតែរឿងឯកជន និងលេងសើច ដូចលោកស្រីមិនមែនជាអ្នកជំនួញខាងផ្នែកអនឡាញទៅវិញ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ គឺលោកស្រីកាន់តែស្អាតផូរផង់ នៅក្នុងពេលនេះ។

យោងតាមការបង្ហោះជាហូរហែររបស់ លោកស្រី ហឹង សុឃាង បានបង្ហាញថា ក្រុមហ៊ុន HSKL របស់លោកស្រីកំពុងសម្ងំកើបប្រាក់ពីគ្រឿងសម្អាងមកពីកូរ៉េដោយមិនឮសំលេងកងរំពងយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃៗគេឃើញតែសកម្មភាពអ្នកនេះមកកាត់កញ្ចប់ អ្នកនោះមកធ្វើតំណាងចែកចាយ ដោយសូម្បីតែលោកស្រីមិនបាច់ហត់ស្រែក ក្នុងវីដេអូ Live ដើម្បីធ្វើទីផ្សារ។ តំណាងចែកចាយនៅក្នុងក្រុមហ៊ុនលោកស្រី ត្រូវគេដឹងថាចំណាយការវិនិយោគរហូតដល់១០ម៉ឺនដុល្លារឯណោះប៉ុន្តែលោកស្រីបែរជាមិនទទួលផង ជាពិសេសនៅពេលអ្នកចង់កាត់កញ្ចប់ធ្វើជាតំណាងចែកចាយទាំងនោះ មិនផ្ដើមពីកញ្ចប់តូច និង មធ្យមសិន តាមអ្វីដែលអគ្គនាយិការូបនេះបានកំណត់។ រូបថតជាច្រើនសន្លឹករបស់លោកស្រី ក្រៅពីបង្ហាញពីភាពជោគជ័យ ក៏បង្អួតពីសម្រស់ទាក់ទាញ ធ្វើអោយអ្នកលេងហ្វេសប៊ុកឃើញហើយ ឈ្លក់វង្វេង និង ចង់គយគន់ផងដែរ។

លោកស្រី ហឹង សុឃាង ទទួលស្គាល់ថា ខ្លួនកំពុងសម្ងំកើបលុយ តែទំហ៊ំកំពុងជោគជ័យ នៅមិនទាន់ដល់គោលដៅ ដែលលោកស្រីចង់បាននៅឡើយទេ ដោយនៅក្នុងពេលនេះ កាន់តែបង្កើនយុទ្ធសាស្ត្រប្រជែងយកភាពជោគជ័យបន្ថែមទៀត នៅក្នុងវិស័យអនឡាញ។

គួរបញ្ជាក់ផងដែរថា លោកស្រី ហឹង សុឃាង គឺស្ត្រីខ្មែរមួយរូប ដែលបានចាប់ដៃជាមួយក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកូរ៉េ ដោយបានបង្កើតក្រុមហ៊ុនឈ្មោះ HSKL ដែលផលិតផលចំបងមកពីប្រទេសកូរ៉េនេះ រួមមានសេរ៉ូម ម៉ាស់បឺតជាតិពុលធ្វើអោយស្បែកមុខស និង ផលិតផលគ្រឿងសម្អាងម៉ាក KK8 ដែលកំពុងវាយលុកទីផ្សារខ្លាំងនៅក្នងពេលនេះ។ លោកស្រីកាន់តែទទួលបានការចាប់អារម្មណ៍ ក្រោយពីជ្រើសតារាសម្ដែង អ្នកនាង សូដា នីតា ជា Brand Ambassador និង បានគ្រងឈុតបុរាណ ក្នុងពិធីសម្ពោធផលិតផល KK8។

LEAVE A REPLY

Please enter your comment!
Please enter your name here