ម៉េង កែវពេជ្ជតា ព្រមានប្ដឹងស្ត្រីឱសថការីម្នាក់

0
ជារឿងមួយគួរឱ្យភ្ញាក់ផ្អើលខណៈសុខៗក៏មានម្ចាស់គណនីមួយឈ្មោះ Ho Dany ដែលត្រូវបានគេស្គាល់ថាជាម្ចាស់គ្លីនីកឯកជនមួយកន្លែងបានធ្វើការខំមិនគម្រាមដល់អាយុជីវិតតារាចម្រៀងស្រីអ្នកនាង ម៉េង កែវពេជ្ជតា ។ ក្រោយមានមានការឡាំប៉ារកខុសត្រូវរបស់អ្នកចម្រៀងរូបនេះរួចមក ម្ចាស់គណនីក៏បានចេញសារសូមទោសជាសារធារណៈទៅកាន់រូបនាងប៉ុន្តែតារាស្រីរូបនេះនៅតែពុំព្រមទទួលយកការសូមទោសនេះឡើយ ហើយថែមទាំងបង្ហោះសារព្រមានរកខុសត្រូវតាមផ្លូវច្បាប់ថែមទៀត។

មុននេះបន្តិចអ្នកនាង ម៉េង កែវពេជ្ជតាបានបង្ហោះសារមានខ្លឹមសារថា « មិនអាចត្រឹមតែសូមទោស​ ក៏រួចខ្លួនទេមីង​ ខ្ញុំមិនទទួលយកទេ​ !
បេីការជេរគេ​ គម្រាមសម្លាប់គេរួចហេីយសូមទោស​បាន​ ប្រទេសក៏មិនបាច់មានច្បាប់ដែរ នាំគ្នាដេីរជេរ ដេីរ​សម្លាប់គ្នាពាសវាលពាសកាលទៅ​ ។
ឆ្ងល់ដែរ​ បេីសិនខ្ញុំជាអ្នកគំរាមសម្លាប់អ្នកឯងវិញ តេីអ្នកឯងនឹងធ្វេីម៉េច​ ? ខឹង​ ប្តឹង​ ដាក់ទោស​ ? ហេីយបបួលពួកតែស្ករចូលមកជំទាលដៀលជេរប្រមាថហៅថាមីតារាអញ្ចេះ​ មីតារាអញ្ចុះ​ តាមចិត្តដេីម្បីឆ្លៀតឱកាស​ ? ច្បាស់ណាស់ ដូចរឿងនេះ​ ខ្ញុំមិនដែលស្គាល់ឬមានបញ្ហាអីជាមួយផង​ ក៏មីងស្អប់​ខ្ញុំ និងសាហាវដាក់ខ្ញុំប៉ុណ្ណឹង​ទៅហេីយ​ ទំរាំតែខ្ញុំមានអ្វីខុសទៀត​ មីងមិនលេីកលែងទេ​ ដូច្នេះខ្ញុំសូមឆ្លេីយតប​តាម​និតិវិធី​ ដេីម្បីទុកជាគំរូ​ដល់ពួកអ្នកចូលចិត្តចូលមកជេរបញ្ចោរ​ និងប្រេីអំណាចគម្រាមសម្លាប់​ដូច​មីងឯងអាងតែខ្លួននៅឆ្ងាយគិតថាគ្មានអ្នកស្គាល់​ ។ ខ្ញុំក៏ចង់ដឹងដែរថាមីងមានខ្នងនៅទីណា​ខ្លះ ហេីយធំប៉ុណ្ណាទេីបបានជាហ៊ានបញ្ជាអោយគេទៅជួបខ្លួន បេីមិនទៅប្រយ័ត្ន​ងាប់​ ស្រួលៗយ៉ាងនេះ​ ! ខ្លួនមានថានៈនាទីជាឱសថការីកំពុងបំរេីការងារ​ និងមានបេីកការព្យាបាល​មនុស្សផង​ តែបែរជាមានចរិតកោងកាចឃោឃៅ​សាហាវព្រៃផ្សៃហួសថ្លែង​..​ តែឆ្ងាញ់ត្រង់ពេលគេតាមទាន់​ដល់មុខផ្ទះ​ ក៏រំអួយថាមិនសូវស្រួលខ្លួន​ គិតច្រេីន​ ចង់ឆ្កួត​..ឯណា​ទៅវិញ​..​..​។ បេីម្តងជា​ ម្តងឆ្កួតបែបនេះ​ អញ្ចឹងមីងត្រៀមបិទឱសថស្ថាន​ និងក្លីនិកអោយហេីយទៅ​ គ្មានច្បាប់ឯណាអនុញ្ញាតិអោយ​មនុស្សរោគចិត្ត​ មនុស្សឆ្កួតសសៃប្រសាទមកបេីកលក់ថ្នាំ​ និងព្យាបាលគេនុះទេ​ ហេីយមីងក៏នៅតែត្រូវទទួលខុសត្រូវចំពោះខ្ញុំដែរ​ កុំគិតថាធ្វេីឆ្កួតអាចរួចខ្លួនអោយសោះ​ !
នាងខ្ញុំសូមផ្ញេីសំណុំរឿងព្រហ្មទ័ណ្ឌមួយនេះជាមួយស្ថាប័នមានសមត្ថកិច្ចផង​ សូមជួយផ្តល់យុត្តិធម៌ដល់អ្នក​សិល្បៈស្លូតត្រង់ដែលតែងត្រូវមនុស្សពាលធ្វេីបាបម្នាក់នេះផង​
នាងខ្ញុំក៏សូមអរគុណបងប្អូន​ ទស្សនិកជន​ និងហ្វ៊ែនដែលគាំទ្រ​ និងជួយផ្តល់កម្លាំងចិត្តដល់នាងខ្ញុំ​ សូមអរគុណ​
ភ្នំពេញ​ ថ្ងៃទី​ ៩​ ខែ​ ឧសភា​ ឆ្នាំ​២០២០។ »

យ៉ាងណាមិញយើងនៅពុំទាន់ដឹងនៅឡើយថាការខំមិនប្រមាថអាយុជីវិតទៅកាន់តារាស្រីរូបនេះគ្រាន់តែជាការយល់ច្រឡំ ឬជាចេតនាអាក្រក់ដើម្បីបង្ករការភ័យខ្លាចនោះទេ មានតែរង់ចាំតាមដានបន្តទៅទៀតថាតើអ្នកនាងនឹងមានចំណាត់កាតបែបណាចំពោះម្ចាស់គណនីរូបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here