មកទល់ពេលនេះ អតីតពិធីការិនី កញ្ញា ឌួង ហ្សូរីដា ត្រូវគេដឹងថាមានវ័យក្បែរ៣០ក្រាស់ហើយ ប៉ុន្តែតាមរយៈរូបថតដែលនាងបានបង្អួតសម្រស់នៅលើកោះរ៉ុង កាលពីថ្ងៃដាច់ឆ្នាំ នៅតែបង្ហាញយ៉ាងច្បាស់ថា សម្រស់នៅខ្យូត នៅក្មេង ដែលពេលឃើញហើយ គឺសម្រស់មិនអន់ជាងនារីវ័យ២០ជាងប៉ុន្មានឡើយ។

អ្នកតាមដានការបង្ហោះរូបថតរបស់នាង សរសើរមិនតិចទេ នៅពេលឃើញរូបថតជាច្រើនសន្លឹករបស់នាងត្រូវបានបណ្ដែតឡើង នៅលើអាក់ខោនផ្ទាល់ខ្លួន។ រូបថតទាំងនោះមិនត្រឹមតែបង្ហាញអោយឃើញពីភាពស្រស់ស្អាតរបស់កោះរ៉ុង នៅខេត្តព្រះសីហនុ ប៉ុណ្ណោះទេ តែគ្រប់សន្លឹកក៏បង្អួតពីសម្រស់គួរទាក់ទាញផងដែរ។ ក្នុងសំលៀកបំពាក់បែបអ្នកដើរលេងសមុទ្រ ចងបូរលើសក់ ឌួង ហ្សូរីដា មើលទៅខ្យូត ស្រស់ស្អាត មិនដូចនឹងវ័យឡើយ ខណៈដែលរូបសម្រស់ទាំងនេះ កាន់តែមើលទៅក្មេងឡើង ក្រោយពេលនាងព្យយាមសម្រកគីឡូ។ យ៉ាងណាមិញ ឌួង ហ្សូរីដា មិនប្រាប់អោយដឹងថានាងមានអាយុពិតប៉ុន្មាននោះទេ ដោយគ្រាន់តែទទួលស្គាល់នាងមានវ័យចូល៣០ក្រាស់ហើយ នៅឆ្នាំ២០២១ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here